Connect with us

ចរាចរណ៍

ក្នុងថ្ងៃតែមួយមានករណីគ្រោះថ្នាក់ចរាចរណ៍ពីរផ្សេងគ្នានៅស្រុក​ព្រះ​នេត្រព្រះ ស្លាប់មនុស្ស២នាក់

បានផុស

នៅ

​លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការនគរបាល​ស្រុក​ព្រះនេត្រព្រះបាន​ឲ្យ​ដឹងថា ​ករណី​ទី​១បាន​កើត​ឡើង​នៅវេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​ភូមិ​រហាល ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយ​ម៉ូតូ​បុក​ជាមួយ​គោយន្ត​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​១​នាក់​ និង​រងរបួស​ធ្ងន់​១​នាក់ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍​ឯកបាន​បញ្ជាក់ថា ​អ្នកបើក​គោយន្ត​កន្ត្រៃ ឈ្មោះ ផាត ប៊ុន​នី ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​រហាល ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើក​ពី​កើ​តទៅ​លិច​លុះ​បើក មកដល់​ចំណុចកើតហេតុ​​បាន​បត់​ឆ្លងផ្លូវ​ទៅខាង​ឆ្វេង​ដៃ ដើម្បី​ប្តូរ​ទិស ស្របពេលនោះ​មាន​ម៉ូតូ​ម៉ាក ហុងដាឌ្រីម C125 ពណ៍​ខ្មៅ​សេរី​ឆ្នាំ​២០២០​ ពាក់​ផ្លាកលេខ បន្ទាយមានជ័យ 1V-7980 បើក​ដោយ​ឈ្មោះ រស់ សាវង្ស​ ភេទ​ប្រុស​អាយុ៥៣​ឆ្នាំ ​រស់នៅ​ភូមិជើងវត្ត ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ សង្ស័យ​ស្រវឹង​ និង​មាន​អ្នករួមដំណើរ ឈ្មោះ ហួត ស្រួច​ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ប៉ោយ​ស្វាយ ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ​បាន​បុក​​គោយន្ត​កន្ត្រៃ​ពេញទំហឹង​កណ្ដាលឲ្យ​គោយន្ត​ឲ្យ​ក្រ​ឡាប់ អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់ ក្រោយមក​បាន​ស្លាប់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត មិត្តភាព​កម្ពុជា​-​ជប៉ុន នៅ​ស្រុក​មង្គល​បូរី និង​អ្នករួមដំណើរ​រងរបួស​ធ្ងន់​។

​លោក​បានបញ្ជាក់​ឲ្យ​ដឹង​បន្តថា មូលហេតុ​បណ្តាលមកពីអ្នកបើក​គោយន្ត​ប្តូរ​គន្លង​ខ្វះ​ការប្រុងប្រយ័ត្ន ចំណែក​អ្នកបើក​ម៉ូតូ​មាន​ល្បឿន​លឿន សង្ស័យ​មាន​ជាតិ​ស្រវឹង​។

ករណីទី២​កើតឡើងនៅ​ផ្លូវជាតិ​លេខ​៦ ចម្ងាយ​៥០​ម៉ែត្រ​ខាងកើត​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​រហាល​ ស្ថិតក្នុង​ភូមិ​រហាល ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ រវាង​រថយន្តបុក​ជាមួយ​គោយន្ត​កន្ត្រៃ នៅវេលា​ម៉ោង​៣​ទាបភ្លឺ ថ្ងៃទី២​ ខែមិថុនា ឆ្នាំ​២០២១ បណ្តាល​ឲ្យ​ស្លាប់​១​នាក់ នៅ​មន្ទីរពេទ្យ ។

​លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការ​ន​របាល​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹងថា​ មុនពេល​កើតហេតុ​​រថយន្ត​ម៉ាក​HINO ​ពណ៌ ​ស​ ពាក់​ផ្លាកលេខ ភ្នំពេញ​3B-8905 ​អ្នកបើក​រត់​បាត់​បើក​ពី​កើ​តទៅ​លិច​មក​ដល់​ចំណុចកើតហេតុ​ បាន​បើក​ទៅបុក​​គោយន្ត​កន្ត្រៃ​ដែល​កំពុងបើក​ស្រប​ទិស​គ្នា​នៅ​ពីមុខ ​បុក​គោ​យន្ត​កន្ត្រៃ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ឈ្មោះ​ ម៉ោញ មេន ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ថ្មី ឃុំ​ផ្កាឈូក ស្រុក​អង្គរជុំ ខេត្តសៀមរាប រងរបួស​ធ្ងន់ ក្រោយមក​បាន​ស្លាប់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត មិត្តភាព កម្ពុជា ជប៉ុន នៅ​ស្រុក​មង្គល​បូរី ។​

លោក​បាន​បន្តថា​ មូលហេតុបណ្តាលមកពី​អ្នកបើករថយន្ត​មាន​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន ។​រថយន្ត​និងគោយន្ត​កន្ត្រៃ​កម្លាំង​ជំនា​ញ បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ ដើម្បី​រងចាំ​ធ្វើការ​ដោះស្រាយ នៅពេល​ក្រោយ ចំណែក​សព​ជនរងគ្រោះ​ទាំ​អស់​ត្រូវ​បាន​ក្រុមគ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទ ៖ ​វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម