កុងតឺន័រមួយគ្រឿងរេចង្កូតបុកធ្លាយចូលសួនលក់ផ្កាបង្កការភ្ញាក់ផ្អើលទាំងព្រឹក
Connect with us
Helistar Cambodia - Helicopter Charter Services

ចរាចរណ៍

កុងតឺន័រមួយគ្រឿងរេចង្កូតបុកធ្លាយចូលសួនលក់ផ្កាបង្កការភ្ញាក់ផ្អើលទាំងព្រឹក

បានផុស

នៅ

រថយន្តកុងតឺន័រមួយគ្រឿង បានរេចង្កូតបើកបុកចូលទៅនឹងផ្ទះបងប្អូនពលរដ្ឋអ្នកលក់ផ្កាមួយកន្លែង ធ្លាយចូលទៅខាងក្នុងរបងសួនផ្កា បង្កឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹកនៅវេលាម៉ោង ៥ និង៤០នាទីព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្តបង្កបើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅចូលក្រុងភ្នំពេញ។

លុះធ្វើដំណើរដល់ចំណុចកើតុ រថយន្តក៏រេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបណ្ដាលឱ្យបាក់ដួលដល់ដី ហើយហើយបន្តបុកធ្លាយរបងផ្ទះបងប្អូនពលរដ្ឋអ្នកលក់ផ្កា ធ្លាយចូលទៅដល់ខាងក្នុងសួន បណ្តាលឱ្យរបងទ្វារត្រូវរងការ​ខូចខាតអស់៥ផ្ទាំង ហើយផ្កាជាច្រើនសម្រាប់ដាក់លក់ ត្រូវខូចខាតខ្ទេចអស់ផងដែរ។

ដោយឡែក តៃកុងរថយន្តបង្កបានបើកទ្វារចេញទៅក្រៅ ហើយរត់គេចបាត់ស្រមោលសូន្យឈឹងពីកន្លែងកើតហេតុតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍វាស់វែងដើម្បីបន្តនីតិវិធីច្បាប់ ប៉ុន្តែដោយសារ ភាគីខាងរថយន្តបង្ក មានតំណាងចេញមុខមកដោះស្រាយសំណងជាមួយនឹងភាគីពលរដ្ឋម្ចាស់សួនផ្កា ក៏សមត្ថកិច្ចសម្រេចធ្វើការជួយសម្របសម្រួលតែម្តង។

បើទោះបីជាមានការសម្របសម្រួលជាមួយភាគីខាងរងគ្រោះក៏ដោយ ក៏សមត្ថកិច្ចនៅតែបន្តដកហូតរថយន្តខាង​លើ​យកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌជាបណ្តោះអាសន្នសិនផងដែរ ព្រោះរថយន្តបង្កបានបើកបុកបង្គោលភ្លើងសាធារណះរបស់រដ្ឋ អញ្ចឹងហើយចំណុចនេះ តម្រូវឱ្យម្ចាស់រថយន្ត ឬតំណាង ត្រូវចូលខ្លួនទៅកាន់អធិការដ្ឋាននគរបាល ដើម្បីធ្វើការដោះស្រាយសំណងជូនរដ្ឋ តាមនីតិវិធីច្បាប់ផងដែរ។

សូមបញ្ជាក់ថា នៅក្នុងហេតុការណ៍ខាងលើនេះ ពុំមានបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសឡើយ គឺខូចខាតតែទ្រព្យសម្បត្តិរដ្ឋ និងឯកជនប៉ុណ្ណោះ។ ហើយករណីនេះ គេពុំទាន់ដឹងថា បង្កឡើងដោយការធ្វេសប្រហែសរបស់តៃកុងពេលកំពុងបើកបរ ឬក៏រូបគេជួបនឹងឧបសគ្គអ្វីអោយប្រាកដឡើយ ព្រោះក្រោយកើតហេតុ គេរត់គេចខ្លួនបាត់ស្រមោល៕ ដោយៈ លីហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៤ នាទី មុន

បន្ទាន់!! ផ្លូវ​ទំនាប​មួយ​ចំនួន​នៅ​ក្នុងក្រុង​បាត់ដំបង​ចាប់​ផ្តើម​លិច​ខណៈដែលទឹកស្ទឹងសង្កែដល់ចំណុច​ប្រកាស​អាសន្ន​

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​នគរបាល​ខេត្ត ផ្តើម​បើក​វេទិកា​ជួប​ជាមួយ​ប្រជាពលរដ្ឋ ក្រោយ​លោក ម៉ៅ ធនិន មកកាន់​តំណែង​ជា​អភិបាល​ខេត្តកំពត

ព័ត៌មានជាតិ៣ ម៉ោង មុន

សមត្ថកិច្ច​ខេត្តកំពត បង្ក្រាប​ជនសង្ស័យ​៩​នាក់ ពាក់ព័ន្ធ​ករណី​ប្លន់​ម៉ូតូ​នៅតាម​ដងផ្លូវ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងខណ្ឌ​២​រូប​ ចុះសួរសុខទុក្ខ​និង​នាំ​យក​អំណោយ​ផ្តល់​ជូន​មន្ត្រី​មាន​ជំងឺ​

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្សារ​ព្រែក​ឯង រៀបរយ​ក្នុង​ការ​លក់ដូរ​បាន​ត្រឹមត្រូវ​អ្នកធ្វើដំណើ​សូម​កោត​សរសើរ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services