Connect with us

ចរាចរណ៍

ម៉ូតូ​២​គ្រឿង​ បុក​គ្នា​លាន់​ដូច​រន្ទះ​បណ្តាល​ឲ្យ​មនុស្ស​របួសធ្ងន់​ស្រាល​២​នាក់

បានផុស

នៅ

បន្ទាយមានជ័យ ៖ មាន​ម៉ូតូ​២​គ្រឿង​បុក​គ្នា​លាន់​ដូច​រន្ទះ​ បណ្តាល​ឲ្យ​មនុស្ស​របួសធ្ងន់​ស្រាល​២​នាក់​នៅវេលា​ម៉ោង​១១​និង​២៥​នាទី​ព្រឹក ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២១ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦A​ចំណុច​ផ្លូវបំបែក​ជា​បី ចូលទៅ​ឃុំ​តា​ផូ ស្ថិតក្នុង​ភូមិ​ស្ទឹង ឃុំ​រលួស ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នគរបាល​ស្រុក​ស្វាយចេក​បាន​ឲ្យ​ដឹង​ថា ​មុនពេល​កើតហេតុ​នោះ​ម៉ូតូ​ម៉ាក​Suzuki ពាក់​ស្លាក​លេខ រដ្ឋ1.561​អ្នក​បើក​ឈ្មោះ សាន់​ចរណៃ​ភេទ​ស្រី អាយុ ២៤ ឆ្នាំ មាន​ទីលំនៅ ភូមិ​កោ​ក​កី ឃុំ​តា​ផូ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ អ្នករួមដំណើរ ឈ្មោះ រិ​ន ស្រី​វីន ភេទ​ស្រី អាយុ២៤ឆ្នាំ ធ្វើដំណើរ​ស្របគ្នា​ពី​ជើង​ទៅ​ត្បូង​លុះ​ជិះ​មកដល់​កន្លែង​កើតហេតុ​មាន​ម៉ូតូ​១​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ២០២០ ពាក់​ស្លាក​លេខ​ប​.​មានជ័យ​1V.0982 អ្នក​បើក​ឈ្មោះ អួន វ៉ាន់​ដេ​ត ភេទ​ប្រុស​ អាយុ ២៥ ឆ្នាំ រស់នៅ​ភូមិ​រការ​ថ្មី ឃុំរលួស​ ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ ម៉ូតូ​ម៉ាក​Suzuki បាន​បត់​ឆ្វេង​មិនបាន​ប្រយ័ត្ន ត្រូវ​បាន​ម៉ូតូ​ម៉ាក​ហុងដា​ទ្រី​ម​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ម៉ាក​ហុងដា​ទ្រី​ម​រងរបួស​ក្បាល​ធ្ងន់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ផង​។

ក្រោយពី​កើតហេតុ​ហើយ​សមត្ថកិច្ច បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក ស្រុក​ស្វាយចេក រួច​បន្ត​ទៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​។ ម៉ូតូ​ទាំង​២​គ្រឿង​នគរបាល​ចរាចរណ៍​យក​មក​រក្សាទុក​នគរ​បាល​ស្រុក​ស្វាយចេក រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ៕

ដោយ ៖ វ៉ាន ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទី មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៥០ នាទី មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម