Connect with us

ចរាចរណ៍

ភេទ​ទី​បី​ម្នាក់ ​បើករថយន្ត បោះពួយ​លឿន​​ជ្រុល​ទៅបុក​ចំណតរថយន្ត​ក្រុង​ និង​បង្គោល​ភ្លើងស្តុប ​ខូចខាត​យ៉ាងដំណំ​

បានផុស

នៅ

​បុរស​ភេទ​ទី​បី​ម្នាក់​ សង្ស័យ​ស្រវឹង​ស្រា​បើករថយន្ត​កាមរី​មួយ​បោះពួយ​លឿន​ដូច​ហោះ ជ្រុល​ចង្កូត​បុក​ចំណតរថយន្ត​ក្រុង​និង​បោក​បង្គោល​ភ្លើងស្តុប​បណ្តាល​ឱ្យ​ធ្លាក់​ភ្លើងស្តុប​រាយ​ពេញ​ផ្លូវ និង​ចំណត់​រថយន្តក្រុង​ខូចខាត​ស្ទើរ​ទាំងស្រុង ឯ​រថយន្ត​រង​ការខូចខាត​យ៉ាងដំណំ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០១​និង ២០ នាទី​យប់​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​០៩ ខែមិថុនា​ ឆ្នាំ​២០២១ នៅ​ចំណុច​ស្តុ​ប​ព្រៃ​ជី​សាក់ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្សី ភូមិ​ព្រៃ​ជី​សាក់ ក្នុង​សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពពី​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​នេះ​ បានឱ្យដឹងថា​មុន​កើតហេតុ​គេ​ឃើញ​បុរស​ភេទ​ទី​បី ម្នាក់​សង្ស័យ​ស្រវឹង​ស្រា​នឹង​ខូចចិត្ត ដោយ​នៅក្នុង​រថយន្ត​សុទ្ធតែ​កំប៉ុង​ស្រា​ជាច្រើន​កំប៉ុង និង​បើករថយន្ត camry​មួយ​គ្រឿង​ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AX-5549​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​តា​កន ឆ្លង​មក​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ឆ្ពុះ​ទៅ​ទិសខាងកើត លឿន​ដូច​ហោះ លុះដល់​ចំណុចកើតហេតុ​ខាងលើ​បួង​ចង្កូត​បត់​មិនទាន់​ជ្រុល​ទៅបុក​រថយន្តក្រុង​ពេញទំហឹង​បណ្ដាលឱ្យ​ខូចខាត​ស្ទើរ​ទាំងស្រុង​ចំណែក​រថយន្ត​បាន​បោក​ផ្ទប់​នឹង​បង្គោល​ភ្លើងស្តុប​ធ្លាក់​ស្តុ​បរាយ​ពេញ​ផ្លូវ ចំណែក​រថយន្ត​ខូចខាត​យ៉ាង​ដំណំ។ ចំណែក​អ្នកបើកបរ​រថយន្ត​បានគេច​ខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ បាន​ចុះ​ដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​គ្នា​តាម​ផ្លូវ​ច្បាប់​៕

អត្ថបទ​​៖ សុខា​

សូមចុចអាន៖ រថយន្ត​ដាច់​ហ្វ្រាំង បុក​រះ​រថយន្ត ម៉ូតូ និង បុក​ចូល​ផ្ទះ​ពលរដ្ឋ​អស់​ជា​ច្រើន​ខ្នង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ១៦ នាទី មុន

បក្សកម្លាំងជាតិ ចាត់ទុកបក្សភ្លើងទៀន កំពុងដើរលើផ្លូវនយោបាយផ្ដាច់ការ គំរាមកំហែងលើអង្គបោះឆ្នោត  

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

តុលាការ មីយ៉ាន់ម៉ា ចេញបញ្ជាឲ្យដាក់លក់ផ្ទះវីឡាលោកស្រី អ៊ុងសាន ស៊ូជី តម្លៃចាប់ពី ៩០ លានដុល្លារ

ជីវិតកម្សាន្ដ៣៤ នាទី មុន

ភ្នាក់ងារ Rain បញ្ចាក់ផ្លូវការ ក្រោយធ្លាយចចាមអារ៉ាមថា លោកត្រូវគេប្តឹងពីបទឆបោកប្រាក់ ៦.៣ លានដុល្លារ

ព័ត៌មានអន្ដរជាតិ៥៦ នាទី មុន

មន្ត្រីពុករលួយ អ៊ុយក្រែន លួចលុយរដ្ឋ ៤០ លានដុល្លារទិញគ្រាប់កាំភ្លើង​ត្បាល់ទុកធ្វើសឹកសង្គ្រាមជាមួយ រុស្ស៊ី

ជីវិតកម្សាន្ដ៦០ នាទី មុន

សុន ស្រីពេជ្រ ចាត់ទុកថា ការជ្រើសរើសដៃគូជីវិតជារឿងសំខាន់ខ្លាំងណាស់

Sokha Hotels

ព័ត៌មានពេញនិយម