Connect with us

ចរាចរណ៍

ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​​មនុស្ស​ស្លាប់ម្នាក់ និង​របួសធ្ងន់​ម្នាក់​ នៅ​ស្រុក​មង្គល​បូរី​

បានផុស

នៅ

​មាន​មនុស្ស​ស្លាប់​១​នាក់ និង របួសធ្ងន់​១​នាក់ ដោយសារតែ​ម៉ូតូ​២​គ្រឿង​បុក​គ្នា​លាន់​ដូច​រន្ទះ​នៅ នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​៩ ​ខែ​មិថុនា​ ឆ្នាំ​២០២១ នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ​ពី​ចំណោម​ទៅ​ភ្នំ​តូច ស្ថិត​ក្នុង​ភូមិ​តា​សល់ ឃុំ​ចំណោម ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នគរបាល​ស្រុក​មង្គល​បូរី បាន​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ​ដែល​បាត់បង់​ជីវិត​មាន ឈ្មោះ​ស្ងួន ប៊ុន​ហួត ភេទ​ប្រុស​ អាយុ​៦០​ឆ្នាំ នៅ​ភូមិ​តា​សល់ ឃុំ​ចំណោម ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ និង​អ្នក​របួសធ្ងន់​មានឈ្មោះ​ សូ ទិ​ត្យ​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ នៅ​ភូមិ​គោក​សំរោង ឃុំ​សឿ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ទាំង​២​នាក់​សុទ្ធតែ​អត់​បាន​ពាក់មួក​សុវត្ថិភាព​។ ​នគរបាល​បានបញ្ជាក់​ឲ្យ​ដឹង​បន្តថា​ នៅ​មុន​ពេល​កើតហេតុ​ឈ្មោះ សូ ទិ​ត្យ បាន​បើក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប​.​មានជ័យ​1T.6196 ក្នុងទិសដៅ​ពី​លិចទៅ​កើត​ពេល​បើក​ដល់​ដល់​កន្លែងកើតហេតុ​បាន​រេ​ចង្កូត​ទៅបុក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប​.​មានជ័យ​1U6748 អ្នកបើក​មានឈ្មោះ ស្ងួន ប៊ុន​ហួត​ពេញទំហឹង​បណ្តាល​ឲ្យ ឈ្មោះ​ ស្ងួន ប៊ុន​ហួត ស្លាប់​នៅនឹងកន្លែង ចំណែក​ឈ្មោះ​សូ​ទិ​ត្យ រងរបួស​ធ្ងន់ ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​មិត្តភាព កម្ពុជ ជប៉ុន នៅ​ស្រុក​មង្គល​បូរី។​

នគរបាល​បាន​បញ្ជាក់​បន្ត​ថា​ មូលហេតុ​បង្ក​ឲ្យ​គ្រោះថ្នាក់​បណ្តាល​មក​ពី​អ្នក​បើក​ម៉ូតូ​ឈ្មោះ សូ ទិ​ត្យ មិន​ប្រកាន់​ស្តាំ។​ សព​ជនរងគ្រោះ​ ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង សមត្ថកិច្ច​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូរី ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ៕

អត្ថបទ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ចង់ឱ្យ​គម្រោង​គាំទ្រ​ស្ត្រី​ក្នុង​វិស័យ​ថែរក្សា​សម្ផស្ស និង​សហគ្រិនភាព ក្លាយជា​កូនសោ​ពង្រីក​ការបណ្តុះបណ្តាល​ជំនាញ​ដល់​ពលរដ្ឋ​ខ្មែរ​កាន់តែច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

ការថតវីដេអូ Pre-Wedding នៅតាមប្រាង្គប្រាសាទ​កើន​ជិត ៤ ពាន់វីដេអូ

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្រ្តីក្រសួង​សាធារណការ​ចុះ​ប្រមូលព័ត៌មាន​​​​ទីតាំង​​​​សាងសង់​ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយទាហានកម្ពុជា៨រូប បានការពារសារណាបញ្ចប់ការសិក្សាដោយជោគជ័យ នៅប្រទេសចិន

ព័ត៌មានជាតិ៥ ម៉ោង មុន

ជប៉ុន ប្រគល់គ្រឿងឥស្សរិយយសជូនលោក ពិត ចំណាន ដែលបានលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ជប៉ុន លើវិស័យអប់រំ

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៧ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ចរាចរណ៍២ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

មន្រ្តី​ក្រសួង​បកស្រាយវីដេអូរថភ្លើង​បើក​​​លើ​​ផ្លូវជាតិ ពលរដ្ឋ​សង្ស័យបើក​ខុស​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម