Connect with us

ចរាចរណ៍

បើក​ម៉ូតូ​លឿនជ្រុល​ចង្កូត​បុក​បង្គោល​ភ្លើងស្លាប់ភ្លាមៗ​

បានផុស

នៅ

បុរស​ម្នាក់បាន​ស្លាប់បាត់​បង់ជីវិត​នៅកន្លែង​កើតហេតុភ្លាមៗ បន្ទាប់ពី​រូបគេជិះ​ម៉ូតូ​លឿន ជ្រុល​ចង្កូត​ទៅបង្គោល​ភ្លើង ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​២០១១ ក្នុង​សង្កាត់​គោកឃ្លាង ខណ្ឌ​សែន​សុខ បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង១និង​១៥​នាទី​យប់​រំលង​អាធ្រាត្រ ឈានចូល​ថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ​២០២១ ។

ជនរងគ្រោះ​មានឈ្មោះ ទុយ ថាតុលា ភេទ​ប្រុស អាយុប្រមាណ​ជាង​៤០​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ខណ្ឌ​សែន​សុខ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​យោងតាម​ប្រភពព័ត៌មានឲ្យដឹងថា មុន​កើតហេតុជនរងគ្រោះ​ជិះ​ម៉ូតូ​ហុងដា​ឌ្រ៊ី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០២០​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1IL – 6143 ធ្វើដំណើរ​តែម្នាក់ឯង​តាម​បណ្តោយ​ផ្លូវ​២០១១ ក្នុងទិសដៅ​ពី​លិចទៅ​កើត និង​ក្នុង​ល្បឿន​លឿន​។ ខណៈ​ដល់​ចំណុចកើតហេតុ ស្រាប់តែ​រេ​ចង្កូត​ទៅបុក​ផ្ទប់​នឹង​បង្គោល​ភ្លើង​ពេញទំហឹង​តែម្តង បណ្តាលឲ្យបោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង ចំណែក​ម៉ូតូ​ត្រូវ​ផ្ទប់​ជាប់​នឹង​បង្គោល​ភ្លើង​រង​ការខូចខាត ។​

បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន សហការ​ជាមួយ​ជំនាញ​ចុះ​អន្តរាគមន៍ ធ្វើការ​វាស់វែង និង​អូស​យក​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ជា​បណ្តោះអាសន្ន រងចាំ​សាច់ញាតិ​យក​ឯកសារ​ទៅ​ផ្ទៀ​ត​ផ្ទាល់ ដើម្បី​ទទួលយក​ទៅប្រើ​ប្រាស់​វិញ​នៅពេល​ក្រោយ ។

ចំពោះ​សព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋា​ន ធ្វើការ​ទំនាក់ទំនង​ទៅកាន់​គ្រួសារ​សាច់ញាតិ ឲ្យទៅ​ទទួលយក ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​ផងដែរ ព្រោះ​សាច់ញាតិ ជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌ​សែន​សុខ​ស្រាប់ ងាយ​នឹង​សមត្ថកិច្ច​ស្វែង​រកឃើញ នឹង​ផ្តល់ដំណឹង​ជូន​អំពី​ការស្លាប់​របស់​បុរសរ​ង​គ្រោះជា​សាច់ញាតិ​ផងដែរ ៕

អត្ថបទ ៖ លី​ហេង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម