Connect with us

ចរាចរណ៍

រថយន្ត​ដឹក​ដី​បើក​បញ្ច្រាស​ផ្លូវ ត្រូវ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ប៉ះ​ដៃចង្កូត ខ្ទាត​ទៅ​បុក​រថយន្ត​ស្ទូច​ចត​ស្ងៀម​បណ្ដាល​ឲ្យ​បោក​ក្បាល​ស្លាប់​ភ្លាមៗ​

បានផុស

នៅ

ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ប៉ះ​ដៃចង្កូត​ជាមួយ​រថយន្ត​បែន​ដឹក​ដី​ដែល​បើក​បញ្ច្រាស​ផ្លូវ​ហើយ​បាន​ខ្ទាត​ទៅបុក​រថយន្តស្ទូច​ចត​ស្ងៀម​បោក​ក្បាល​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោច​អាធ័ម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង ៥ និង​៣០​នាទី​ល្ងាច ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២១ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​៥០​ម៉ែត្រ ក្នុងភូមិ​បា​គួ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

ជនរងគ្រោះ​មានឈ្មោះ វី វាសនា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​មុខរបរ​ជាងភ្លើង ស្នាក់នៅ​ភូមិ​ស្ពានថ្ម សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ ។​

តាម​ប្រភពព័ត៌មាន​នៅ​កន្លែង​កើ​ត​ហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​duke ធុន​ធំ ពណ៌​សលាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CZ-0003 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥០​ម៉ែត្រ ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន គ្រានោះ​ក៏​មាន​រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង​មិន​ចាំ​ស្លាក​លេខ​ធ្វើ​ដំណើរ​បញ្ច្រាស​ផ្លូវ ធ្វើ​ឲ្យ​ជនរងគ្រោះ​គេច​ប៉ះ​ដៃចង្កូត ដួល​អូស​ជិត​២០​ម៉ែត្រ ទៅបុក​រថយន្តស្ទូច​កំពុង​ចត​ស្ងៀម នៅ​ចិ​ញ្ចើ​ម​ផ្លូវ បណ្ដាល​ឲ្យ​បោក​ក្បាល​និង​រថយន្ត​ស្លាប់​យ៉ាង​អាណោច​អាធ័ម​ក្រោម​រថយន្ត។ ចំណែក​រថយន្ត​បែន​ដឹក​ដី​បាន​បន្តដំណើរ​ទៅមុខ​គេច​បាត់ស្រមោល។

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​នឹង​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌដង្កោ ធ្វើការ​វាស់វែង​យក​រថយន្ត​ស្ទូច​និង​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ។ រីឯ​សព​ជនរងគ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

ដោយ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ថ្ងៃ មុន

ចាប់បានឃាតករំលោភសម្លាប់ស្ត្រីពោះធំ ៥ ខែ ប្លន់យកម៉ូតូ និងទូរស័ព្ទ រួចដុតសាកសពចោលក្នុងព្រៃ នៅខេត្តកណ្ដាល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទោះរមណីយដ្ឋានអន្លង់ផ្សោតព្រះរំកិលលែងមានសត្វផ្សោត តែភ្ញៀវទេសចរអាចទៅទស្សនាឆ្អឹងផ្សោតបាន

បច្ចេកវិទ្យា៦ ថ្ងៃ មុន

វិធីប្លែកៗ ជនអានាមិកប្រើដើម្បីបោកបញ្ឆោត តាមប្រព័ន្ធបច្ចេកវិទ្យា

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

តួកាច Benz ទម្លាយថា នាងធ្លាប់វាយរឹកដាក់អ្នកគាំទ្រ ពេលកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងកាលវ័យជំទង់

បច្ចេកវិទ្យា៧ ថ្ងៃ មុន

កុំពឹងផ្អែកលើប្រព័ន្ធសន្តិសុខ App ធនាគារទាំងស្រុង ត្រូវពង្រឹងសុវត្ថិភាពបន្ថែម

Sokha Hotels

ព័ត៌មានពេញនិយម