Connect with us

ចរាចរណ៍

Breaking News៖ រថយន្តកុង​តឺន័រ២គ្រឿងបុកគ្នាស្លាប់អ្នកបើកបរម្នាក់

បានផុស

នៅ

គ្រោះថ្នាក់​ចរាចរ​រវាងរថយន្តកុងតឺន័រ២គ្រឿង​បុកគ្នា​បណ្ដាលឱ្យ តៃកុងម្នាក់ស្លាប់បាត់បង់ជីវិត ស្ថិតនៅបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុង ភូមិបឹងត្រាច ឃុំចំការហ្លួង​ ស្រុកកំពង់សិសា ខេត្ត​ព្រះសីហនុ នៅម៉ោង ៦៖៣៥ នាទី ព្រឹកថ្ងៃទី ១៨ ខែមិថុនានេះ។​

ក្រោយកើតហេតុភ្លាមគេឃើញកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុដើម្បីការពារនិងជួយសម្រួលចរាចរណ៌។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឲ្យដឹងថាករណីនេះបានកើតឡើង រវាង រថយន្តផ្ទុកកុងទីន័រ​ក្បាលពណ៌ស​លាយ​បៃតង និងរថយន្តផ្ទុក​កុងទីន័រ ពណ៌​ស​ ក្នុង​ទិសដៅពីបញ្ច្រាសទិសគ្នា​។

បុរសរងគ្រោះដែលស្លាប់ឈ្មោះ លី​ រ៉ាវី​ អាយុ​ ​៣៣ឆ្នំា​ មានទីលំនៅ ឃុំជីរោទ៍​ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ​ ស្លាប់នៅនឹងកន្លែង​ ហេីយអ្នករួមដំណេីរក្នុងរថយន្តHINO ចំនួន​ ២នាក់​រងរបួសមានឈ្មោះ​ ១​-ឆាយ​ ឡែន​ ភេទ​ស្រី​ អាយុ​៣៥ឆ្នំា​ មានទីលំនៅខេត្តព្រៃវែង​ រងរបួសស្រាល​ ត្រូវជាប្រពន្ធអ្នកបេីកបរខាងលេី​។ ២​-ឯល​ សុខហេង​ ភេទប្រុស​ អាយុ​ ១៦ឆ្នំា​ មានទីលំនៅខេត្តព្រៃវែង​ រងរបួសស្រាល​។ អ្នករងរបួសទាំងពីរត្រូវបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល។ 

បច្ចុប្បន្នកម្លាំង​សមត្ថកិច្ចកងរាជអាវុធហត្ថស្នាក់ការ​សន្តិសុខ​៤០២​សហការ​ជាមួយ​កម្លាំងអធិការនគរបាលស្រុកកំពង់សិលា បានការពារនៅទីតាំងកើតហេតុ និងរៀបចំសណ្តាប់ធ្នាប់​សម្រួលចរាចរណ៍ឱ្យអ្នកដំណើរឆ្លងកាត់៕

អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៣ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម