Connect with us

ចរាចរណ៍

រថយន្តព្រូសវ៉ាជែងជ្រុលចង្កូត​បុកម៉ូតូបុគ្គលិកធនាគារម្នាក់រងរបួស

បានផុស

នៅ

រថយន្តព្រូសបើកលឿនជ្រុលចង្កូតបុកម៉ូតូបុគ្គលិកធនាគារ កំពុងធ្វើចរាចរណ៍ស្របទិសគ្នា ហើយបន្តទៅបុករ៉ឺម៉កម៉ូតូនិងរថយន្ត១គ្រឿងបានបញ្ឈរទុកចោលនៅមុខផ្ទះជាង រងការខូចខាតយ៉ាងដំណំ បណ្ដាលឱ្យបុគ្គលិកធនាគារម្នាក់រងរបួស ខណៈម៉ូតូបានខ្ទិចខ្ទីអស់ទាំងស្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២១ តាមបណ្តោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចមុខចម្ការផ្ទះ ឡេង លាង ស្ថិតនៅក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តបានឲ្យដឹងថា អ្នកបើកបររថយន្តបង្ក ម៉ាកព្រូស ពណ៌ស បើកបរដោយឈ្មោះ លី ម៉េងហ៊ុល ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគីរី។

អ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម មានឈ្មោះ តេង នី ភេទប្រុស អាយុ២៦ឆ្នាំជនជាតិខ្មែរ ជាបុគ្គលិកធនាគារLOLC ស្នាក់នៅភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង រតនគីរី រងរបួសត្រូវជើងខាងស្តាំ។

សមត្ថកិច្ចនគរបាលបានបន្តថា ម្ចាស់រថយន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់ និងម្ចាស់ម៉ូតូសុីរ៉ូស ពណ៌ខ្មៅគ្មានស្លាកលេខ ឈ្មោះ ឡេង លាង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅ ក្រុងបានលុងខេត្តរតនគីរី គ្មានរបួស ប៉ុន្តែទ្រព្យសម្បត្តិរបស់គាត់បានរងការខូចខាតោងដែរ។

មូលហេតុ បង្កឡើងដោយរថយន្តព្រូស បើកបរវ៉ាប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ មិនគិតពីហានីភ័យដល់អ្នកដទៃឡើយ។

បច្ចុប្បន្នមធ្យោបាយទាំង៤គ្រឿង ត្រូវបាននគរបាលចរាចរណ៍រឹបអូសយកមករក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដេីម្បីរង់ចាំធ្វើការដោះស្រាយតាមនិតិវិធីច្បាប់៕ អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម