Connect with us

ចរាចរណ៍

លោត​ទម្លាក់​ខ្លួន​ពីលើ​ស្ពាន​អាកាស​៥​មករា ហើយ​ត្រូវ​រថយន្ត​កិន​បន្ថែម តែ​មិន​ស្លាប់​

បានផុស

នៅ

ភ្នំពេញ ​៖ បុរស​ម្នាក់​ ត្រូវ​បាន​គេ​ជួយសង្គ្រោះ​ដោយ​ដឹក​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ ក្រោយពី​បុរស​ម្នាក់​នេះ ទំនងជា​បែក​ថ្នាំ ​បាន​ដើរ​ឡើងលើ​ស្ពាន​អាកាស​៥​មករា ហើយ​បាន​លោត​ទម្លាក់ខ្លួន​មក​ខាងក្រោម​ស្ពាន​បណ្តាល​ឲ្យ​របួសធ្ងន់ ហើយ​ត្រូវ​រថយន្ត​ឡង់​គ្រី​ស័របើ​កមក​កិន​ចំ​ជើង​បន្ថែម​ទៀត​នោះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​ បាន​បង្កើត​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ថ្ងៃត្រង់ ថ្ងៃទី​២៥ មិថុនា ២០២១​នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​៥​មករា ផ្លូវ​គីម​អ៊ី​ល​ស៊ុ​ង​កែង​និង​ផ្លូវ​សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

បុរស​ខាងលើ​ជា​ជនអនាថា មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ មាន​អាយុ​ប្រហែល​ជាង​៤០​ឆ្នាំ ស្លៀកខោ​ជើង​ខ្លី​ពណ៌​ទឹកប៊ិច អាវយឺត​ដៃខ្លី​ពណ៌​ស្លែ។

សាក្សី​នៅ​កន្លែង​កើតហេតុ បានដឹងថា នៅមុន​ពេល​កើយ​ហេតុ គេ​ឃើញ​បុរស​អនាថា ខាងលើ​ដើរ​ឡើង​ស្ពាន​អាកាស​៥​មករា តែ​ពុំ​មាន​នរណា​ចាប់អារម្មណ៍​ថា បុរស​នោះ​លោត​សម្លាប់ខ្លួន​នោះទេ ។ លុះ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​បុរស​អនាថា​រូបនេះ​លោត​ចុះមក​ក្រោម បណ្តាល​ឲ្យ​របួស​ធ្ងន់ធ្ងរ​តែម្តង ភ្លាមនោះ សមត្ថកិច្ច​ដែល​ប្រចាំការ​គោលដៅ​ខាងលើ បាន​ជួយ​អន្តរាគមន៍ ដោយ​ហៅ​រថយន្ត​សាមុយ​មក​ដឹក​ទៅ​សង្គ្រោះ។ ហើយ​ខណៈ​កំពុង​រង់ចាំ​រថយន្ត​សាមុយ​មក​ដឹក ក៏​ស្រាប់​តែមាន​រថយន្ត​ឡង់​គ្រី​ស័​រ ពណ៌ស​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​BD-7883 បើកបរ​ដោយ​បុរស​ម្នាក់​តាម​ក្រោយ​ស្ពាន​អាកាស​៥​មករា ក្នុងទិសដៅ​ពី​កើ​តទៅ​លិច បត់​តាម​ក្រោម​ស្ពាន​អាកាស​៥​មករា​មក​ផ្លូវ​២៨៩ ក៏​កិន​ចំ​ជើង​បុរស​អនាថា​នោះ​បន្ថែមទៀត​។​

ក្រោយ​កើតហេតុ​បុរស​អនាថា​ខាងលើ​ ត្រូវបាន​រថយន្ត​ដឹក​ទៅ​សង្គ្រោះ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ប៉ុន្តែ​ខាង​មន្ទីរពេទ្យ​មិន​ទទួល​ថា គ្មាន​កន្លែង​ស្នាក់ ទើប​ដឹក​ទៅ​បន្ត​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​។ ចំណែក​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​បណ្តោះអាសន្ន​រង់ចាំ​ចំណាត់ការ​នៅពេល​ក្រោយ​៕​

ដោយ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ នាទី មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ២ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម