Connect with us

ចរាចរណ៍

​រថយន្ត​ធុនធំ​មួយ​គ្រឿង​ បាន​ដាច់កន្ទុយ​សណ្ដោងក្រឡាប់ ខណៈ​ផ្ទុកទំនិញ​ធ្ងន់​លើស​កំណត់

បានផុស

នៅ

​រថយន្ត​ធុន​ធំ​ភ្លៅ​៥​មួយ​គ្រឿង​ បាន​ក្រឡាប់​បាស់​ជើង​លើផ្លូវ​ជាតិ​លេខ ៥ ដោយសារតែ​ការផ្ទុក​ទំនិញ​ធ្ងន់​ហួស​កម្រិត បាន​ដាច់​កន្ទុយចេញពី​ក្បាល​រថយន្ត​ សំណាងល្អដែល​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​។ ហេតុការណ៍នេះ​កើ​ត​ឡើង​នៅ​ម៉ោង​៦ និង ២០​នាទី​ព្រឹក ថ្ងៃទី​២៨ ខែមិថុនា​ឆ្នាំ​២៩២១ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​៩២ និង​៩៣ ស្ថិតនៅ​ក្នុងភូមិ​ទ្រា​ជើង ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ​ជិត​វិទ្យាល័យ ក្រុង​កំពង់ឆ្នាំង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា រថយន្ត​ខាងលើនេះ​ម៉ាក​ហ៊ីយ៉ាន់ដាយ​ក្បាល​រថយន្ត​ពាក់ស្លាក​លេខ3- B 5163 កន្ទុយ​​សណ្តោង​ពាក់​ស្លាក​លេខ 4 A-2330 ដឹកទំនិញ​ពេញ​​​សណ្ដោ​ង និង​បាន​ដាច់​សណ្ដោ​ង​ចេញពី​ក្បាល​រថយន្ត​ក្រឡាប់​បះ ជើង​នៅ​ផ្នែក​ខាងស្ដាំ​ដៃ​របស់ខ្លួន ។​

​បុរស​ចំណាស់​ម្នាក់​ជា​អ្នកបើកបរ​រថយន្ត​នៅ​កន្លែងកើតហេតុ​កំពុង​អង្គុយ​មើល​រថយន្ត​របស់ខ្លួន​បាន​និយាយ​ឲ្យ​ដឹងថា រថយន្ត​លោក​បាន​ដឹក​ភេសជ្ជៈ​របស់​ក្រុមហ៊ុន​មួយ​នៅ​ភ្នំពេញ ធ្វើដំណើរ​ពី​ប៉ោយប៉ែ​តទៅ​ភ្នំពេញ ។ លុះ​មកដល់​ចំណុច​នេះ​ក៏​ស្រាប់តែ​ដាច់​កន្ទុយ​សណ្ដោង​ចេញពី​ក្បាល​រថយន្ត ក្រឡាប់​បះ ជើង​តែម្តង ប៉ុន្តែ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកដទៃ​ឡើយ ។​

​ក្រោយពេល​កើតហេតុ​គាត់​បាន​ទូរសព្ទ​ទៅ​ម្ចាស់​ក្រុមហ៊ុន​ភេសជ្ជៈ​ដើម្បី​យក​រថយន្ត​ផ្សេង ១ គ្រឿង​ទៀត មក​សាង​ទំនិញ​ដឹក​ទៅ​គោល​ដៅ ទើប​អាច​ស្ទូច​ទាញ​សណ្ដោង​ដែល​ក្រឡាប់​នេះ​យកទៅ​ធ្វើការ​ជួសជុល​បាន ។​

​ករណី​សណ្តោង​រថយន្ត​ដាច់​ចេញពី​ក្បាល​រថយន្ត​ក្រឡាប់​បាស់ ជើង​បែបនេះ ត្រូវ​គេ​សន្និដ្ឋានថា​ អាច​បណ្ដាលមកពី​ការផ្ទុក​ទំនិញ​លើស​ចំណុះ ទើប​បង្ក​ឲ្យ​សណ្ដោង​ដាច់​ក្រឡាប់​បែបនេះ។ ករណីនេះ ​គឺជា​បទពិសោធន៍​មួយ សម្រាប់​អ្នកបើកបរ​រថយន្ត​ធន់​ធ្ងន់​ទាំងឡាយ​គួរតែ​ប្រុងប្រយ័ត្ន ៕

​អត្ថបទ៖ ឈៀង​ថា​រិ​ទ្ធ​

សូមចុចអាន៖ យុវជន២នាក់ជិះម៉ូតូគេចពីក្មេងស្ទាវដេញវាយជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវរបួសធ្ងន់ស្រាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ១ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម