Connect with us

ចរាចរណ៍

ទំនងជាងងុយដេក បើករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើង​

បានផុស

នៅ

បុរស​ម្នាក់​បើ​ក​រថយន្ត​សាំ​យ៉ុង​ដឹក​ផ្លែ​ឈើក្នុង​ល្បឿន​លឿន ​រេ​ចង្កូត​បុក​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​បាក់​អស់បី​កង់ ចំណែក​រថយន្ត​ក្រឡាប់​ផ្ងារ​ជើ​ង រង​ការខូចខាត​យ៉ាងដំណំ បង្ក​ការ​ភ្ញាក់​ផ្អើ​ល​កាលពី​វេលា​ម៉ោង២​និង​១០​នាទី រំលង​អាធ្រាត្រ​ឈានចូល​ថ្ងៃទី១៤ ខែកក្កដា​ ឆ្នាំ​២០២១ នៅតាម​បណ្ដោយ​ផ្លូវ​២៨៩ កែងផ្លូវ៥២៨ ស្ថិតក្នុង​សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភពព័ត៌មាន​ពី​អ្នក​ឃើ​ញ​ហេតុការណ៍បាន​ឲ្យ​ដឹងថា មុនពេល​កើ​ត​ហេតុ​គេ​ឃើ​ញ​បុរស​ម្នាក់​បើក​រថយន្ត​ដឹក​ផ្លែ​ឈើមួយគ្រឿង​ម៉ាក សាំ​យ៉ុង ពណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 2O-9743 ធ្វើដំណើ​រ​ក្នុងទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុងល្បឿន​លឿន ខណៈ​មកដល់​ចំណុច​កើត​ហេតុ​ ទំនងជា​ងងុយដេក ក៏​រេ​ចង្កូត​បុក​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​បាក់​អស់៣​កង់ ចំណែក​រថយន្ត​ក្រឡាប់​ផ្ងារ​ជើ​ង​ឡើង​លើរង​ការខូច​ខាត​យ៉ាងដំណំ តែ​សំណាងល្អ អ្នក​បើ​ក​រថយន្ត​គ្រាន់តែ​រងរបួស​ស្រាល​តែប៉ុណ្ណោះ ។​

ក្រោយពេល​កើត​ហេតុ សមត្ថកិច្ច​មូលដ្ឋានបាន​ចុះ​មកដល់ ក៏បាន​ទាក់ទង​ទៅខាង​ជំនាញ​ចរាចរណ៍ ឲ្យ​ចុះមក​វាស់វែង ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យចរាចរណ៍​រាជធានី​ភ្នំពេញ រង់ចាំ​ដោះ​ស្រាយ​តាមច្បាប់ ៕

អត្ថបទ ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម