Connect with us

ចរាចរណ៍

​រថយន្ត​បើក​បុក​ម៉ូតូ​មួយគ្រឿង បណ្ដាល​ឲ្យរង​របួស​ធ្ងន់​៣​នាក់​ទាំង​កណ្តាល​យប់​

បានផុស

នៅ

​​មនុស្ស​៣​នាក់ បាន​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ​ ខណៈ​កំពុង​ជិះ​ម៉ូតូ​ដល់​ចំណុច​ផ្លូវខ្វែង ​ក៏​ស្រាប់​តែ​មាន​រថយន្ត​១​គ្រឿង​បោះពួយ​មក​បុក​ទាំង​កម្រោល​តែ​ម្តង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​ប្រភព​នៅ​ទី​នោះបាន​អះអាង​ថា ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង នៅ​ផ្លូវបំបែក​ជា​៤ ចុងស្ពាន​សម្តេច​ក្រឡាហោម​សខេង ត្រើយ​ខាងកើត បណ្តាលឲ្យ​អ្នកជិះ​ម៉ូតូ​រងរបួស​ធ្ងន់​៣ នាក់ កាលពី​ម៉ោង​ប្រហែល​ជិត​១០​យប់ កាល​ពី​ថ្ងៃទី​២១ ខែ​កក្កដា ឆ្នាំ​២០២១នេះ។ ហេតុការណ៍​នេះ​បង្កឲ្យ​មាន​ការភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើដំណើរ​ផ្សេងទៀត​ចោមរោម​មើល និង មានការ​អន្តរាគមន៍​ភ្លាមៗ​ពី​សមត្ថកិច្ច​ក្រុង និង កម្លាំង​ចរាចរណ៍​ផ្លូវគោក​ផង​ដែរ។​

​ប្រភពពី​កន្លែងកើតហេតុ​ឲ្យ​ដឹងថា រថយន្ត​បង្ក​ម៉ាក​នីសា​ន់​ម៉ាច ពាក់​ស្លាក​លេខ ពោធិ៍សាត់​1A-0660 បាន​ប៉ះ​ជាមួយ ម៉ូតូ​ម៉ាក​ឌ្រី​ម ២០១៨ ពាក់​ស្លាក​លេខ​បាត់ដំបង 1A-D2807 ដែល​ជិះ​គ្នា​៣ នាក់ បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ខ្លះ​សន្លប់ ខ្លះ​បាក់ជើង និង រងរបួស​ធ្ងន់ធ្ងរ។​

​ជុំវិញ​ករណី​ចរាចរណ៍​នេះ ​គេ​នៅ​មិនទាន់​ដឹង​ឈ្មោះ ជនរងគ្រោះ និង ម្ចាស់​រថយន្ត​នៅឡើយ​ទេ ដោយ​ភ្លាមៗ​ម្ចាស់​រថយន្ត​គេច​ខ្លួនបាត់​មិនឃើញ​នៅ​កន្លែងកើតហេតុ ចំណែក​ជនរងគ្រោះ ត្រូវ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ។​ យើង​មិនទាន់​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​ចរាចរណ៍​ខេត្ត​ ដែល​ចុះមក​វាស់វែង និង ដោះស្រាយ​ករណី​ចរាចរណ៍​ខាងលើ​នៅឡើយ​ទេ៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម