Connect with us

ចរាចរណ៍

​រថយន្ត​Range Roverបុក​បង្គោល​ភ្លើង​ខូចអស់មួយដើម

បានផុស

នៅ

​បុរស​ម្នាក់​បើករថយន្តស៊េរី​ទំនើប​ម៉ាក​Range Rover ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ជ្រុល​ចង្កូត​ទៅបុក​បង្គោល​ភ្លើង​ថ្ម​ពេញទំហឹង​បណ្តាលឱ្យ​ប្រេះ​បែក​និង​ធ្លាក់​គម្រប​ប្រអប់​ភ្លើង ឯ​រថយន្ត​ខ្ទេច​មួយ​កំណាត់​មុខ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០និង១០នាទី​យប់​ ថ្ងៃទី​២២ ខែកក្កដា ​ឆ្នាំ២០២១ នៅតាម​បណ្តោយ​ផ្លូវ៩២ កែង​នឹង​ផ្លូវ២០១១ ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា​ មុន​កើតហេតុ​គេ​ឃើញ​រថយន្តសេរី​ទំនើប​ម៉ាក Range Rover ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ៩២​ទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន​លុះ​ដល់ចំណុចកើតហេតុ រថយន្ត​មិនបាន​បត់​ឆ្វេង​ស្ដាំ​នោះទេ បាន​បោះពួយ​ទៅ​ត្រង់​ទៅបុក​ប​បង្គោល​ភ្លើង​ថ្ម នៅតាម​ចិញ្ចើមផ្លូវ​ពេញទំហឹង បណ្តាលឱ្យ​បង្គោល​ភ្លើង​ប្រេះ​បែក​ និង​ធ្លាក់​គម្រប​ប្រអប់​ភ្លើង ចំណែក​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​ស្ទើរ​ទាំងស្រុង ។​ ភ្លាមនោះ​តៃកុង​ឃើញ​សភាព​មិន​ស្រួល​ក៏បើកទ្វារ​ចុះ​ពីលើ​រថយន្ត​គេចខ្លួន​ចេញពី​កន្លែងកើតហេតុ​បាត់​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​ចំណុច​កើត​ហេតុ ​និង​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​រងចាំ​ម្ចាស់​ចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​៕​

អត្ថបទ ៖ ​សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម