Connect with us

ចរាចរណ៍

គេចម៉ូតូកំពុងដេញចោរឆក់ជ្រុលបុករថយន្តរុញផ្ទប់ផ្ទះពលរដ្ឋ​

បានផុស

នៅ

រថយន្ត​កុងតឺន័រមួយគ្រឿង​បើកគេច​ពី​ម៉ូតូ​មួយគ្រឿង​ដែល​កំពុង​ប្រដេញ​ម៉ូតូ​ជនសង្ស័យ​ឆក់​ការ​បូ​ប ហើយ​បាន​ជ្រុល​ឡើង​ខឿន​ផ្លូវ​ទៅបុក​រថយន្តមួយគ្រឿងទៀត​ដែល​ចត​នៅ​ច​ញ្ចើម​ផ្លូវ និង​រុញ​ផ្ទប់​កៀបជាប់​ផ្ទះ​ប្រជាពលរដ្ឋ​បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ សំណាង​មិនមាន​មនុស្ស​រងរបួស​។

ហេតុការណ៍​នេះ​បាន​កើ​ត​ឡើ​ង​កាលពី​វេលា​ម៉ោង​១១និង​៤០​នាទី​យប់ ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ២០២១ នៅ​ចំណុច​មុខ​វត្ត​និរោធ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើត​ហេតុគេ​ឃើ​ញ​រថយន្ត​កុងតឺន័រ​សណ្ដោង​រ៉ឺម៉ក ក្បាល​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-1219 ធ្វើដំណើ​រ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ទិសដៅ​ពី​កើត​មក​លិច ខណៈ​មកដល់​ចំណុច​កើ​ត​ហេតុ ក៏បាន​គេច​ពី​ម៉ូតូ​មួយគ្រឿង​នៅខាងមុខ​ទាញ​ចង្កូត​មក​ខាងស្តាំ​ដៃ​ ចាប់​ហ្វ្រាំង​មិនទាន់​ក៏​ជ្រុល​បុក​រថយន្ត​ម៉ាក ATon ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ2R-6516 ដែល​ចត​នៅ​ច​ញ្ចើ​ម​ផ្លូវ​ទៅ​ផ្ទប់​កៀប​ជាប់​ទ្វា​រផ្ទះ​ប្រជាពលរដ្ឋបណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ។ សំណាងល្អ​ដែរ ក្នុង​ហេតុការណ៍​នេះ​មិន​បណ្ដាល​ឲ្យ​មនុ​ស្សណា​ម្នាក់​រងរបួស​នោះទេ ។

បើតាម​ប្រភពព័ត៌មាន​មួយចំនួនទៀត​បា​នប​ង្ហើប​ថា មុនពេល​កើ​ត​ហេតុ​មាន​ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​ការ​បូ​ប​ស្ពាយ​ពី​ជនជាតិ​បរទេស​ម្នាក់​បានសម្រេច​ ហើ​យ​ព្យាយាម​គេចខ្លួន​ ភ្លាមនោះ​ជនរង​គ្រោះ​ក៏​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ​ខណៈ​មកដល់​ចំណុច​កើ​ត​ហេតុ​ក៏​រេ​ចង្កូត​មក​ខាងមុខ​រថយន្ត​កុងតឺន័រ​ធ្វើ​ឲ្យ​តៃកុង​រថយន្ត​ទាញ​ចង្កូត​គេច​ទើ​ប​ជ្រុល​បុក​រថយន្ត​រុញ​ផ្ទប់​ផ្ទះ​ប្រជាពលរដ្ឋ​បែបនេះ ចំណែក​ភាគី​ខាង​ម៉ូតូ​បាន​បន្ត​ទៅមុខ​បាត់​។

ក្រោយ​កើត​ហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ដល់ រួច​ធ្វើការវាស់វែង និង​នាំ​តៃកុងរថយន្ត​បង្ក ព្រមទាំង​ម្ចាស់ផ្ទះ​រងគ្រោះ​ទៅ​ដោះស្រាយ​គ្នា​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ តាម​នីតិវិធី​៕​

អត្ថបទ ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម