Connect with us

ចរាចរណ៍

សមត្ថកិច្ចឃាត់តៃកុងរថយន្តកុងតឺន័រ​សណ្ដោងរ៉ឺម៉កយកទៅប៉ុស្តិ៍​ បន្ទាប់បើកបុករថយន្ត​ATon​គាបជាប់ផ្ទះពលរដ្ឋ

បានផុស

នៅ

បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីបើករថយន្តហ៊ីយ៉ាន់ដាយសណ្ដោងរ៉ឺម៉កមួយគ្រឿង រេចង្កូតឡើងខឿនផ្លូវជ្រុលទៅបុករថយន្តATon ដែលចតនៅចិញ្ចើមផ្លូវ និងរុញទៅគាបជាប់ផ្ទះប្រជាពលរដ្ឋបណ្ដាល ឱ្យ​រងការខូចខាតយ៉ាងដំណំ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១៖៤០​នាទីយប់ ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចមុខវត្តនិរោធ តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាក ហ៊ីយ៉ាន់ដាយ សណ្ដោងរ៉ឺម៉ក បើកតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿន​លឿន ខណៈមកដល់ចំណុចកើតហេតុក៏រេចង្កូតមកស្ដាំដៃឡើងខឿនទៅបុករថយន្តម៉ាក ATon ពណ៌ក្រហម ដែលចតនៅចិញ្ចើមផ្លូវរុញទៅផ្ទប់គាបជាប់ទ្វារផ្ទះប្រជាពលរដ្ឋ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំសំ​ណាង​​ល្អមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយឲ្យតៃកុងរថយន្តបង្កបើករថយន្តថយក្រោយបន្តិច រួចធ្វើការវាស់វែង និងនាំតៃកុង រថយន្តបង្ក ព្រមទាំងម្ចាស់ផ្ទះរងគ្រោះទៅដោះស្រាយគ្នានៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ តាមនីតិវិធី៕

ដោយៈ ឧត្តរ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ នាទី មុន

លោក គួច ខេវិន ៖ ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណថ្លៃថ្នូរ​ជាតិសាសន៍ខ្លួន

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

ហាងឆេងតម្លៃប្រេងសាំងពិភពលោក បន្តធ្លាក់ថ្លៃច្រើនគួរសម

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

វៀតណាម ជាប់ចំណាត់ថ្នាក់ទី៦ ជាប្រជាជនមានសុភមង្គលបំផុតនៅ អាស៊ី

សន្តិសុខសង្គម១៨ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ២៣ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រាប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

Sokha Hotels

ព័ត៌មានពេញនិយម