ចរាចរណ៍
តៃកុងរថយន្តសណ្ដោងបើកបុកម៉ូតូនៅអូបែកក្អម រួចព្យាយាមរត់គេចមកដល់ច្រកចូលវត្តសំរោងអណ្ដែតទើបឃាត់ខ្លួនបាន
រថយន្តសណ្តោងធុនធំមួយគ្រឿង បើកបុកម៉ូតូឌ្រីមសង់ប៉ើងចូលកន្លែងគេលក់ដូរបណ្តាលឱ្យបុរសម្នាក់រងរបួសស្រាល កាលពីវេលាម៉ោង០៩៖២០ នាទីយប់ នៅចំណុច ក្បែរមន្ទីរពេទ្យសែនជ័យតាមបណ្ដោយផ្លូវណតព្រីត សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រោយកើតហេតុរថយន្តបង្កព្យាយាមបើករត់រហូតមកដល់ក្បែរខ្លោងទ្វារវត្តសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទើបបងប្អូនប្រជាពលរដ្ឋដេញឃាត់រថយន្តបាន។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូឌ្រីមសង់ ធ្វើដំណើរតាមបណ្ដោយផ្លូវណតប្រីត ខណ:មកដល់ចំណុចកើតហេតុ ក៏មានរថយន្តសណ្តោងធុនធំមួយគ្រឿងធ្វើដំណើរស្របគ្នាជ្រុលចង្កូតទៅបុកម៉ូតូបណ្តាលឱ្យខ្ទាតមកខាងស្ដាំដៃចូលកន្លែងលក់ដូរមួយកន្លែង បណ្ដាលឱ្យម្ចាស់ម៉ូតូរងរបួសបន្តិច ភ្លាមនោះរថយន្តបង្កមិនបានឈប់ដោះស្រាយនៅកន្លែងកើតហេតុនោះទេ បានព្យាយាមបើករត់រហូតដល់ក្បែរច្រកចូលខក្លោងទ្វារវត្តសំរោងអណ្ដែតត្រូវបានបងប្អូនជាពលរដ្ឋនាំគ្នាដេញកាក់ជាប់បានវិញរួចទំនាក់ទំនងទៅសមត្ថកិច្ចឱ្យចុះមកដល់កន្លែងកើតហេតុភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានបានចុះមកដល់រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុ បន្ទាប់មកក៏មានតំណាងខាងរថយន្តបានចុះមកដល់រួចបានធ្វើការចរចានិងសម្របសម្រួលគ្នាជាមួយខាងភាគីម៉ូតូដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
អត្ថបទ៖ ឧត្តរ៉ា
-
ចរាចរណ៍៧ ថ្ងៃ ago
ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់
-
បច្ចេកវិទ្យា២ ថ្ងៃ ago
វិធីប្លែកៗ ជនអានាមិកប្រើដើម្បីបោកបញ្ឆោត តាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
កុំពឹងផ្អែកលើប្រព័ន្ធសន្តិសុខ App ធនាគារទាំងស្រុង ត្រូវពង្រឹងសុវត្ថិភាពបន្ថែម
-
សន្តិសុខសង្គម៣ ថ្ងៃ ago
តុលាការផ្តន្ទាទោស លោក William Guang ឱ្យជាប់ពន្ធនាគារ៦ឆ្នាំ ពីបទលួច និងកាន់អាវុធខុសច្បាប់
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
ទំនាយលោកយាយ Baba Vanga ជិតក្លាយជាការពិតមួយទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្រឹកនេះ នាវា Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ជាថ្មីម្ដងទៀត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ឆ្មា Taylor Swift ក្លាយជាសត្វចិញ្ចឹមមានទ្រព្យសម្បត្តិ៩៧លានដុល្លារ ក្នុងលំដាប់ទី៣លើលោក