Connect with us

ចរាចរណ៍

បែនទម្លាក់ទ្រុងរថយន្ដមិនធ្លាក់ យកដែកទៅគោះបូម ធ្លាក់សង្កត់កៀបជាប់ស្លាប់ភ្លាមៗ

បានផុស

នៅ

​បុរស​ជាអ្នកបើករថយន្ដដឹកដីម្នាក់ ត្រូវបានទ្រុងរថយន្ដធ្លាក់កៀបជាប់ស្លាប់ភ្លាមៗ ខណៈ​ដែលដឹកដីយក​ទៅ​ចាក់​រួចហើយ​ ​បែន​ទម្លាក់​មកវិញ​ តែ​មិន​ធ្លាក់​ក៏​យក​ដែក​ទៅ​គោះ​បូម​បែន​ស្រាប់តែ​ធ្លាក់​មក​សង្កត់​កៀបជាប់​បណ្តាល​ឱ្យស្លាប់​ភ្លាមៗ​។

ហេតុការណ៍នេះ​បាន​កើ​ត​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រសៀល ថ្ងៃទី​៣ ខែសីហា ឆ្នាំ២០២១ នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះ​ឈ្មោះ​ ប៉ុន កុល ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​បើ​ក​រថយន្ត​ដឹក​ដី ស្នាក់នៅសង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ និងមានស្រុក​កំ​ណើ​ត​នៅ​ភូមិ​កំពង់​អុស សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់​ឆ្នាំ​។

តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា មុនពេល​កើត​ហេតុ​បុរស​ខាង​លើ​ត្រូវបាន​គេ​ជួល​ដឹក​ដី​យកទៅ​ចាក់​លប់​ក្បែរ​ផ្ទះ​ដែល​បាន​ទឹក​ដក់ ខណៈ​ដឹក​ជើង​ទី​ពីរ ពេលបែន​ចាក់ដី​​រួច​ ក៏​បែន​ទម្លាក់​ទ្រុង​មកវិញ តែ​មិន​ធ្លាក់​ក៏​ចុះ​យក​ដែក​មក​គោះ​បូម​បែន។ ភ្លាមនោះ​ស្រាប់តែ​ធ្លាក់​ទ្រុង​មក​សង្កត់​គាប​ជាប់​តែម្តង​។

ប្រភព​ដដែល​បាន​បន្តថា ភ្លាមនោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅក្បែរបាន​នាំគ្នា​យក​ដូយមក​ជួយ​គាស់​ដើម្បី​យកចេញ ដោយ​ប្រើ​រយៈពេល​ជាង​កន្លះ​ម៉ោង​ទើ​ប​គាស់​យក​ជនរងគ្រោះ​ចេញ​បាន តែ​អកុសល់​ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅ​ហើយ​។

ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅដល់​ចំណុច​កើ​ត​ហេតុ​ តែដោយ​ការគ្រោះថ្នាក់​នេះ ​ជាការ​ឆ្វេស​ប្រហែស​ខ្លួនឯង​មិន​ប៉ះពាល់​ដល់​អ្នកដទៃ​ទើប​ប្រគល់​សព​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំ​ណើត​៕

អត្ថបទ ៖ ​សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១១ នាទី មុន

ជម្រុះ World Cup យប់មិញ ក្រុមអាស៊ានសុទ្ធតែចាញ់ច្រើនគ្រាប់ដូចគ្នា

ព័ត៌មានអន្ដរជាតិ៥៧ នាទី មុន

អ្នកវិទ្យាសាស្ត្រឲ្យត្រៀមខ្លួន! ជំងឺឆ្លងសាហាវៗនឹងផ្ទុះឡើង ដោយសារអាកាសធាតុក្តៅខ្លាំង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម