Connect with us

ចរាចរណ៍

រថយន្ត​មួយ​គ្រឿង​ជ្រុល​ចង្កូត​ចូល​តូប​លក់​ឥវ៉ាន់ ​បុក​ស្ដ្រី​ម្នាក់ស្លាប់ភ្លាមៗ ​នៅ​ស្រុកសូទ្រនិគម​

បានផុស

នៅ

​ស្ដ្រី​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅក្នុង​ថ្លុកឈាម ដោយសារ​រថយន្ត​បើក​លឿន​ដូច​ហោះ ហើយ​គេច​ពី​គោយន្ត​កន្ត្រៃ ជ្រុល​ទៅបុក​មនុស្ស​អង្គុយ​នៅ​មុ​​ខ​តូប​លក់​ឥវ៉ាន់ស្លាប់ភ្លាមៗ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង១៤និង០០នាទី​ កាល​ពី​ថ្ងៃទី៥ ខែសីហា ​ឆ្នាំ២០២១ នៅត្រង់ចំណុច​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ភូមិ​ដាក់​ផ្កា ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប។

រថយន្ត​ម៉ាក​TOYOTA PICK UP ពណ៌​ស ពាក់​ស្លាក​លេខ សៀមរាប 2C.0409 ឆ្នាំ​ផលិត១៩៩៩ បើកបរ​ដោយ​ឈ្មោះ​ ណាំង សេត ភេទ​ប្រុស អាយុ៤៥ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​រើ​ល ឃុំ​រើ​ល ស្រុក​ពួក ខេត្តសៀមរាប បើកបរ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ ទៅបុក​មនុស្ស​ដែល​កំពុង​នៅក្នុង​តូប​មុខផ្ទះ ជនរងគ្រោះ​ឈ្មោះ​ អ៊ុ​ល ហាន ភេទ​ស្រី អាយុ៣៨ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដាក់​ផ្កា ឃុំ​តា​យ៉ែ​ក​ស្រុក​សូទ្រនិគម ខេត្ត​សៀម​រា​បណ្ដាលឱ្យ​ស្លាប់ រីឯ​ម្ចាស់​តូប ឈ្មោះ​អ៊ុ​ល ហាន ពុំ​មាន​រងរបួស​នោះទេ គ្រាន់​តែ​ខូចខាត​តូប​ទាំងស្រុង​និង​ខូចខាត​រថយន្ត​។​

​មន្ត្រី​ប៉ូលិសចរាចរ​រូបនេះ​បាន​បញ្ចាក់​ទៀតថា មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​នេះ​ឡើង ព្រោះ​រថយន្ត​បើក​ក្នុង​ល្បឿន​លឿន និង​ផ្លូវ​រអិល​ដោយ​មាន​មេឃ​ភ្លៀង​ធ្លាក់​ខ្លាំង។ ក្រោយពេល​កើតហេតុ យើង​បាន​ស្ទូច​យក​វត្ថុតាង​មក​រក្សាទុក​នៅ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​សូ​និគម និង​បាន​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​ដើម្បី​បន្ត​តាម​នីតិវិធី​ច្បាប់៕

អត្ថបទ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម