រថយន្ត​បែន​ដឹក​ដី​បើក​ឆ្លង​ផ្លូវ​ដែក​មិន​ផុត​ ត្រូវ​រថ​ភ្លើង​បុក​​
Connect with us
Helistar Cambodia - Helicopter Charter Services

ចរាចរណ៍

រថយន្ត​បែន​ដឹក​ដី​បើក​ឆ្លង​ផ្លូវ​ដែក​មិន​ផុត​ ត្រូវ​រថ​ភ្លើង​បុក​​

បានផុស

នៅ

​រថយន្ត​បែន​ដឹក​ដី​មួយគ្រឿង​បើក​ឆ្លង​ផ្លូវដែក​ទាំង​ឃើ​ញ​រថ​ភ្លើ​ង​បើកមក​ជិត​ដល់​ហើ​យ​ក៏​ត្រូវ​រថ​ភ្លើ​ង​បុក ​បណ្តាលឱ្យ​រង​ការខូចខាត​យ៉ាង​ដំណំ​សំណាង​មិន​មាន​មនុស្ស​រង​របួស​។ ហេតុការណ៍នេះ​ បាន​កើត​ឡើ​ង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២១ នៅ​ភូមិ​ភ្លើង​ឆេះ​រ​ទះ​លិច សង្កាត់​ភ្លើ​ង​ឆេះរ​ទះ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើ​ត​ហេតុ​បានឱ្យដឹងថា មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​រថយន្ត​បែន​ដឹក មួយ​គ្រឿង​ពណ៌​ស ពាក់​ស្លាក​លេខ​កំពង់ចាម​3A 4157 ធ្វើ​ដំណើ​រ​ស្រប​ជាមួយ​ផ្លូវ​រថ​ភ្លើ​ង​បន្ទាប់មក​ក៏​មាន​រថ​ភ្លើ​ង​មួយ​ខ្សែ​រត់​ពី​ខេត្ត​ព្រះសីហនុ​ឆ្ពោះ​ទៅ​ភ្នំពេញ​មកពី​ក្រោយ​ទាំង​ស៊ីផ្លេ​មិន​ឈប់ ភ្លាម​នោះ​ស្រាប់​រថយន្ត​បួងបង្កូក​ប​ត់​ស្តាំ​ឆ្លង​ផ្លូវ​រថ​ភ្លើង​ ខណៈ​ជិត​ផុត​ស្រាប់តែ​រថ​ភ្លើ​ង​មកដល់​ល្មម​បុក​រុញ​បណ្តាលឱ្យ​រង​ការខូចខាត​គាប​ជាប់​គ្នា សំណាង​មិន​មាន​មនុស្ស​រង​របួស​។

​ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​ចំណុច​កើ​ត​ហេតុ និង​ទាក់ទង​ទៅ​ជំនាញ​មក​ស្ទូច​រថយន្ត​ចេញ​យក​ទៅ​រក្សាទុក​រង​ចាំ​ដំណាង​រថ​ភ្លើ​ង​ដោះស្រាយ​ជាមួយ​ម្ចាស់​រថយន្ត​នៅពេល​ក្រោយ​៕​

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services