Connect with us

ចរាចរណ៍

ដឹក​ត្រី​លើស​ទម្ងន់ ក្រឡាប់ចាក់​​ពេញ​ផ្លូវ នៅខេត្តបាត់ដំបង​

បានផុស

នៅ

​រថយន្ត​ដឹក​ត្រី​មួយ​គ្រឿង ទំនង​ដឹក​លើស​ទម្ងន់ បាន​បួង​ចង្កូត​លើ​កំណាត់​ផ្លូវ​កោង​ក្រឡាប់ចាក់​ត្រី​ពេញ​ថ្នល់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០២១ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ផ្លូវ​កោង ក្នុងភូមិ​ក្បាល​ខ្មោច ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​និយាយថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ 3F- 4405 បើកបរ​ដឹក​ត្រី​ប្រា ពេញ​(​ទំនង​លើស​ចំណុះ​) ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ រថយន្ត​ខាងលើ​បាន​បាក់​សាក់​ស៊ី​បណ្តាល​ឲ្យ​ដាច់​កង់​ក្រោយ​ក្រឡាប់​ផ្ងារជើង​ចាក់​ត្រី​ចោល ចំណែក​រថយន្ត​រង​ការខូចខាត​យ៉ាងដំណំ តែ​សំណាងល្អ​មិន​បណ្តាល​ឲ្យ​នរណាម្នាក់​រងរបួស​ឡើយ​ តែ​បាន​បង្ក​ឲ្យ​ខូចខាត​ផ្លូវ​កៅស៊ូ​មួយ​ចំនួន​។​

​ក្រោយពី​មានការ​ក្រឡាប់​មួយសន្ទុះ​ធំ ទើប​គេ​សង្កេតឃើញ​វត្តមាន​សមត្ថកិច្ច​ជំនាញ​ចុះមក​ដល់ តែ​មិនបាន​ធ្វើការ​វាស់វែង​នោះទេ​ដោយសារ​រថយន្ត​ក្រឡាប់​ខ្លួនឯង និង​មិនមាន​អ្នករងរបួស ។​ទើប​ឲ្យ​ម្ចាស់​រថយន្ត​ដឹក​ត្រី​ទំនាក់​ហៅ​ឡាន​មក​សាង​យក​ត្រី និង​យក​រថយន្តស្ទូច​មក​ស្ទូច​យកទៅ​ធ្វើការ​ជួសជុល​ដោយ​ខ្លួនឯង​។ ក្រុមកម្មករ​ដែល​នាំគ្នា​មក កើប​ត្រី​ដែល​ក្រឡាប់​ពេញ​ថ្នល់​នោះ​ផ្ទេរ​ទៅ​ឡាន​ផ្សេង​ចំនួន​ពីរ​គ្រឿង និង បាន​អះអាងថា ​គេ​ដោះស្រាយ​រួច​អស់ហើយ គឺ​បាន​បង់លុយ​ដល់​មន្ត្រី​ជំនាញ​ថ្លៃ​ខូច​ផ្លូវ​អស់​៧០​ដុល្លារ៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម