Connect with us

ចរាចរណ៍

ឃាត់រថយន្តយីឌុបដឹកដីមួយគ្រឿង ដែលបង្កឲ្យបាក់បង្កាន់ដៃស្ពានព្រែកកុងវាន់

បានផុស

នៅ

រថយន្តយីឌុបដឹកដី១គ្រឿង ត្រូវអាជ្ញាធរសមត្ថកិច្ចចាប់ឃាត់រក្សាទុក នៅក្នុងបរិវេនសាលាឃុំពុកឬស្សី ធានា ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល សហការជាមួយអាជ្ញាធរ អធិការដ្ឋានស្រុកខ្សាច់កណ្តាល ចាប់ឃាត់រថយន្តដឹកដី១គ្រឿង ប្រភេទយីឌុប (ភ្លៅ ៤កង់ ១២) ដែលបានថយបុកបាក់បង្កាន់ដៃស្ពានព្រែកកុងវាន់ ប្រវែង ៥,៣០M ផ្លូវលេខ៧០b (380) ស្ថិតនៅភូមិអញ្ជាញក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

បច្ចុប្បន្នរថយន្តដឹកដី ប្រភេទយីឌុបដែលបង្កហេតុថយបុកបាក់បង្កាន់ដៃស្ពានព្រែកកុងវាន់ កំពុងរក្សាទុកនៅក្នុងបរិវេនសាលាឃុំពុកឬស្សី ធានាសំណងថវិកាជួសជុលស្ពាន ឲ្យល្អដូចដេីមវិញ។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កដោយរថយន្ដយីដុបដឹកដីមួយគ្រឿង បណ្ដាលឲ្យខូចបង្កាន់ដៃស្ពានប្រវែង៥,30M នៅភូមិអញ្ជាញក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕

អត្ថបទ ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម