Connect with us

ចរាចរណ៍

រថយន្ត​កុងតឺន័រ​បុក រូបសំណាក់​នាគព័ន្ធ​ខ្ទេច​ទាំងស្រុង​រាប​ដល់​ដី នៅ​ក្រុង​ស្វាយរៀង

បានផុស

នៅ

​រង្វង់​មូល​រូបសំណាក់​នាគ​ព័ន្ធ ខេត្ត​ស្វាយរៀង ត្រូវ​បាន​រថយន្ត​កុងតឺន័របុកខ្ទេច​ទាំង​ស្រុងរាប​ដល់​ដី កាល​មិញ នៅវេលា​ម៉ោង​ប្រហែលជា​៨​និង​៣០​នាទី​យប់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ព័ត៌មាន​បឋម នៅវេលា​ម៉ោង​ប្រហែលជា​៨​និង​៣០​នាទី​យប់ កាល​ពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២១ មាន​ព្រឹត្តិការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ ដែល​បង្កឡើង​ដោយ​រថយន្ត​កុងតឺន័រ​ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-0630 លេខ​កន្ទុយ​រ៉ឺម៉ក ភ្នំ​ពេញ 4A-1592 បើកបរ​មកពី​ទិស​ខាងលិច ឆ្ពោះ​មក​ទិសខាងកើត នៅលើ​ដងផ្លូវ​ជាតិ​លេខ​១ លុះ​មកដល់​ត្រង់ចំណុច​ខាងមុខ​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តស្វាយរៀង ស្ថិត​ក្នុង​ក្រុង​ស្វាយរៀង ក៏បាន​ជ្រុល​ចង្កូត​ទៅ​បុក​រូបសំណាក់​នាគព័ន្ធ ដែលមាន​សរសេរ​ពាក្យ​ស្លោ​កថា​”​ខេត្តស្វាយរៀង​សូម​ស្វាគមន៍​” បណ្ដាល​ឲ្យ​ខ្ទេចខ្ទី​ទាំងស្រុង​រាប​ដល់​ដី​តែម្ដង​។​

ទោះបីជា​យ៉ាងណាក៏ដោយ​គេ​មិនទាន់ ទទួលបាន​នូវ​ព័ត៌មាន​លម្អិត​នៅឡើយ​នោះទេ រហូតដល់​ម៉ោង​១០:០០​យប់ សកម្មភាព​ទាញ​ឡាន​កុងតឺន័រ ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នៅ​មិនទាន់​រួចរាល់​នៅឡើយ​នោះទេ​។

ប៉ុន្តែ​មាន​ពាក្យ​ចចាមអារ៉ាម បាន​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា ទី​១ មកពី​ទីកន្លែង​នេះ មាន​សភាព​ងងឹត​ពេក​, ទី​២ បណ្ដាលមកពី​អ្នកបើកបរ​រថយន្ត​ខាងលើ​មិន​ស្គាល់​ភូមិសាស្ត្រ នៃ​ខេត្តស្វាយរៀង​បានច្បាស់លាស់​, ទី​៣ សង្ស័យ​អ្នកបើករថយន្ត​បង្ក​ខាងលើ​ លេង​ទូរ​សព្ទ​បណ្ដើរ​, ទី៤ សង្ស័យ អ្នកបើកបរ មាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន​។​

ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​ខាងលើ​ក្រោយពី​បង្ក​រួច ក៏បាន​ដើរចោល​រថយន្ត​យ៉ាង​រំភើយ បន្សល់ទុក​នូវ​រថយន្ត​បង្កហេតុ​នៅ​ពីលើ​រូបសំណាក​នាគព័ន្ធ​យ៉ាង​ប្រហើរ​៕

អត្ថបទ៖ ភក្ដី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ៤០ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ១ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ២ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម