Connect with us

ចរាចរណ៍

បុរសជនជាតិចិនបេីករថយន្ត បុក​បង្គោលភ្លេីងបាក់អស់មួយ ដេីមរថយន្តដាំក្បាលធ្លាក់ចូលប្រឡាយ

បានផុស

នៅ


បុរសជនជាតិចិនម្នាក់បេីករថយន្តទាំងស្ថានភាពស្រវឹងជោគក្នុងល្បឿនលឿនហេីយបានរេចង្កូតទៅបុក​បង្គោលភ្លេីងបំភ្លឺផ្លូវបណ្តាលឱ្យបាក់អស់មួយដេីមចំណែករថយន្តបន្តធ្លាក់ចូលប្រឡាយទឹកស្អុយរងការ​ខូចខាតសំណាងម្ចាស់មិនរងរបួស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នៅចំណុចខាងលិចស្តុបទំនប់កប់ស្រូវប្រហែល១០០ម៉ែត្រ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសជនជាតិចិនម្នាក់​បេីករថយន្តម៉ាកFord Ranger ពណ៌ស ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ទាំងស្ថានភាពស្រវឹងជោគជាំ ខណៈមកដល់ចំណុច​កេីតហេតុក៏រេមកខាងស្តាំដៃជ្រុលបុកបង្គោលភ្លេីងបំភ្លឺផ្លូវបាក់អស់មួយដេីមចំណែករថយន្តបន្តធ្លាក់ប្រឡាយទឹកស្អុយរងការខូចខាចយ៉ាងដំណំ តែសំណាងមិនមានមនុស្សរងរបួស។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងនាំខ្លួនតៃកុងរថយន្តទៅប៉ុស្តិ៍នគរ​បាលចោមចៅទី៣ រងចាំទាក់ទងទៅជំនាញការិយាល័យចរាចរណ៍ផ្លូវគោកមកស្ទូចរថយន្តទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕ ដោយ៖សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម