Connect with us

ចរាចរណ៍

រថយន្តពាក់លេខនគរបាល បុក​បង្គោលភ្លើងបំភ្លឺផ្លូវបាក់​ដួលរាបដល់ដី

បានផុស

នៅ

​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​TOYOTA HILUX REVO​ ពាក់ស្លាកលេខ នគរបាល មួយគ្រឿងបោះពួយ​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​មួយ​ដើម​បាក់​ដួលរលំ​ដល់​ដី ឯ​រថយន្ត​កល់​ជាប់​ទៅមុខ​លែងរួច។​

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៩និង២០នាទី​​ យប់​ថ្ងៃទី២៩ ខែសីហា ​ឆ្នាំ២០២១ នៅក្បែរ​ប៉ុស្តិ៍ទី​ស្នាក់ការ​សង្កាត់​ទួល​សង្កែ​ទី​២ តាម​បណ្តោយ​ផ្លូវ១៨០០ ក្នុង​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ​មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​TOYOTA HOLUX REVO​មួយគ្រឿង​ពណ៌​ស​ ពាក់​ស្លាក​លេខ​ នគរបាល​2-0148​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ១៨០០ ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​រេ​ចង្កូត​មក​ខាងស្ដាំ​ដៃ​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​មួយ​ដើម​ពេញទំហឹង​បណ្ដាល​ឲ្យ​បាក់​ដួល​រាប​ដល់​ដី ឯ​រថយន្ត​កល់​ជាប់​ទៅមុខ​លែងរួច​។​

ក្រោយ​កើត​ខេត្ត​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ រងចាំ​ធ្វើការ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​៕​

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម