Connect with us

ចរាចរណ៍

ស្លាប់មនុស្ស២នាក់ត្រឹមរយៈពេល១៥នាទី ខណៈមេឃកំពុងភ្លៀងយប់មិញ​

បានផុស

នៅ

ត្រឹមតែ​រយៈពេល​១៥​នាទី​​ក្នុង​រាជធានី​ភ្នំពេញ​នៅ​យប់​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២១ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​​២​ករណី​ផ្សេងគ្នា និង​បណ្តាលឱ្យ​មនុស្ស​ចំនួន​២​នាក់​បាន​ស្លាប់​ខណៈមេឃកំពុងភ្លៀង​។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទី​១ បានកើតឡើងកាលពី​វេលា​ម៉ោង១០​និង​១៥នាទី​យប់​ថ្ងៃទី​៣០ ខែសីហា ​ឆ្នាំ​២០២១ នៅ​ចំណុច​មុខសាលា​អន្តរជាតិ​ប៊ែ​ល​ធី តាម​បណ្ដោយ​ផ្លូវ២០១១ ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ បង្កដោយ​រថយន្ត​ឡិច​ស៊ី​ស​បើក​បុក​ម៉ូតូ​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​យ៉ាង​អាណោច​អាធ័ម ចំណែក​រថយន្ត​បង្ក​គេចខ្លួនបាត់​។

សព​ជនរងគ្រោះ​មានឈ្មោះ ម៉ឹ​ង សុគន ភេទ​ប្រុស​អាយុ​៣៣ឆ្នាំ មុខរបរ​ជាងភ្លើង ស្នាក់នៅ​សង្កាត់ទឹកថ្លា ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត ភូមិ​វ៉ា​រិន្ទ​ទី​១ ឃុំ​ខ្ចៅ​ស្រុក​កងមាស ខេត្តកំពង់ចាម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីទី​២​បាន​កើ​ត​ឡើ​ង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុងភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បណ្តាលឱ្យ​បុរស​ម្នាក់​ឈ្មោះ ​ប៉ែន ចាន់​កា​ឌី​ន ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ ស្នាក់​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ ស្លាប់​យ៉ាង​អាណោច​អាធ័ម​។

តាម​ប្រភពព័ត៌មាន​នៅ​កន្លែង​កើ​ត​ហេតុ​បានឱ្យ​ដឹង​ថា មុនពេល​កើត​ហេតុ​គេ​បាន​ឃើ​ញ​រថយន្ត​ម៉ាក​តូ​យូ​តា​ឡង់​គ្រីស័រ​ប្រា​ដូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2H 1578 ធ្វើដំណើរ​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បើ​ក​ឆ្លងផ្លូវ​ភ្លាមនោះ​ស្រាប់​តែមាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​សង់ប៊ិច ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BE 6870 ធ្វើដំណើ​រ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ទាំង​មេឃ​កំពុង​ធ្លាក់ភ្លៀងក្នុងទិសដៅ​ពី​លិចទៅ​កើ​ត​ក៏​ជ្រុល​បុក​ពី​ចំហៀង​រថយន្ត​ពេញទំហឹង​បណ្តាលឱ្យ​បោក​ក្បាល​ជាមួយ​កញ្ចក់​ផ្នែក​ខាងក្រោយ​នៃ​ចំហៀង​ខាងឆ្វេង​ធ្វើ​ឱ្យស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ។ ​ភ្លាមនោះ​រថយន្ត​បើក​គេចខ្លួន​រហូត​ទៅដល់​ផ្លូវ​បេតុង​សង្កាត់​គោល​ឃ្លាង ខណ្ឌ​សែន​សុខ​ ក៏​ត្រូវបាន​សមត្ថកិច្ច​ឃាត់​បាន​។

ក្រោយ​កើ​ត​ហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅដល់​ចំណុច​កើត​ហេតុ​ និង​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​មក​ទទួលយក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំ​ណើ​ត ចំណែក​ម៉ូតូ​និង​រថយន្ត​បង្ក​រួមទាំង​ម្ចាស់​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការវាស់វែង​បញ្ជូនទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រង់ចាំ​ដោះស្រាយ​តាម​ច្បាប់​៕​

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម