Connect with us

ចរាចរណ៍

លោក ថោង ខុន ដាក់ចេញ​វិធានការ ៦ចំណុច ដើម្បី​សុវត្ថិភាព​អាជីវកម្មរមណីយដ្ឋានទេសចរណ៍

បានផុស

នៅ

ស្របពេលដែលរាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តយ៉ាងសកម្មនូវយុទ្ឋនាការជាតិ ចាក់វ៉ាក់សាំងកូវឹង-១៩ និងជំរុញផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋទាំងអស់ប្រកាន់ឱ្យបានខ្ជាប់ខ្លួននូវវិធានការ “៣ ការពារ និង ៣កុំ” ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក្រសួងទេសចរណ៍ បានធ្វើបច្ចុប្បន្នភាព​លក្ខខណ្ឌ នៃ​ការ​​អនុវត្តមួយចំនួនឆ្លើយ​តបទៅនឹងគន្លង​ប្រក្រតីភាពថ្មី និងស្ថានភាពនា​ពេលបច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានោះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានធ្វើការណែនាំដល់ម្ចាស់ និងអ្នកគ្រប់គ្រងអាជីវកម្មរមណីយដ្ឋាន ទេសចរណ៍ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់រៀបចំការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវខ្លឹមសារប្រកាសលេខ​០៨៥ ប្រក ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ស្តីពីការធ្វើបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍សម្រាប់ អាជីវកម្មរមណីយដ្ឋានទេសចរណ៍ ​ក្នុងនោះរួមមាន​៖

ទី១. ត្រូវរៀបចំផែនការកែតម្រូវសម្បទាអាជីវកម្មរបស់ខ្លួនឱ្យស្របនឹងលក្ខខណ្ឌតម្រូវ និងចំណុច​ណែនាំទាំងឡាយដូចមានកំណត់ក្នុងខ្លឹមសារប្រកាសលេខ​០៨៥ ប្រក ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។ អាជីវកម្ម ត្រូវចាត់ទុកលក្ខខណ្ឌទាំងនោះជាគោលការណ៍ចម្បងសម្រាប់ការ​អនុវត្តក្នុងដំណាក់កាលនេះ និងត្រូវអនុវត្តឱ្យបានហ្មត់ចត់ និងដោយស្មារតីទទួលខុសត្រូវ។

ទី២. ត្រូវមានស្មារតីភ្ញាក់រលឹក គិតគូរអំពីបញ្ហាសុវត្ថិភាពភ្ញៀវ សុវត្ថិភាពបុគ្គលិក និងសុវត្ថិភាព សង្គមជាតិជាអាទិភាពចំពោះមុខ។ អាជីវកម្ម ត្រូវហ៊ានលះបង់ធនធាន កម្លាំង និងពេលវេលា ដើម្បីត្រៀមលក្ខណសម្បត្តិ ឱ្យបានសមស្របនឹងលក្ខខណ្ឌតម្រូវ មុននឹងសម្រេចចិត្តធ្វើ ប្រតិ​បត្តិការអាជីវកម្មរបស់ខ្លួន។ ទន្ទឹមនឹងនេះ ត្រូវ​ខិតខំជំរុញការគ្រប់គ្រង និងអភិវឌ្ឍ រមណីយដ្ឋានទេសចរណ៍ក្នុងបរិបទ “ គ​ន្លងប្រក្រតីភាពថ្មី”។

ទី៣. ត្រូវ​​ពង្រឹងការគ្រប់គ្រងរមណីយដ្ឋានទេសចរណ៍​ឲ្យបានល្អប្រសើរ ពិសេសត្រូវកំណត់ សមត្ថភាពផ្ទុក (Carrying Capacity អតិបរមា ដែលអាចទទួលភ្ញៀវបានក្នុងពេលតែមួយ អនុលោមតាមស្តង់ដាគម្ចាតសុវត្ថិភាព និងមិនត្រូវទទួលភ្ញៀវលើសពីចំណុះ​ជាដាច់ខាត។

ទី៤. ត្រូវអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្លួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយ ដែលបានដាក់ចេញ ដោយក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ ក្នុងការ ទប់​ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩​ ពិសេសវិធានការ “៣ការពារ និង ៣ និងត្រូវ​រៀបចំឱ្យមានការបណ្តុះបណ្តាលបុគ្គលិករបស់ខ្លួនអំពីវិធានការខាងលើឲ្យបានជាប្រចាំ។

ទី៥. ត្រូវ​ចូលរួម​ផ្សព្វផ្សាយរាល់វិធានការនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួង សា្ថប័នមានសមត្ថកិច្ច សំដៅបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកវីដ-១៩។

ទី៦. ត្រូវអនុវត្ត និងប្រើប្រាស់ឱ្យបានត្រឹមត្រូវនូវគ្រប់ប្រព័ន្ធបច្ចេកវិទ្យា ដែលបានដាក់ឲ្យអនុវត្ត ដោយរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ឋ ពិសេសការស្កេន QR Code ទប់ស្កាត់កូវីដ-១៩។

ទី៧. ជម្រុញការចូលរួមរបស់រមណីយដ្ឋានទេសចរណ៍ ជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តនូវ គោលនយោបាយនានាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេសគាំទ្រដល់​គោលនយោបាយចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត និងសកម្មភាពជាក់ស្តែង។

គួររំលឹកថា ដើម្បីជួយសម្រួលដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ ដែលកំពុងដំណើរការក្នុងការចូលរួមបង្ការ ការពារ និងរក្សាបាននូវសុវត្ថិភាព ទំនុកចិត្ត និងផ្តល់ភាពកក់ក្ដៅជូនភ្ញៀវទេសចរ ក្រសួ​ង​ទេសចរណ៍បាន​ប្រកាសឱ្យអនុវត្តនូវ “វិធានសុវត្ថិភាពទេសចរណ៍” ចំពោះសេវាកម្មទេស​ចរណ៍ចំនួន០៦ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ក្នុងនោះរួមមាន “វិធានសុវត្ថិភាពទេស​ចរណ៍សម្រាប់អាជីវកម្មរមណីយដ្ឋាន​ទេសចរណ៍” ផងដែរ​។ នេះបើតាមការបញ្ជាក់នៅក្នុង​សេចក្តី​ណែនាំរបស់​លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

បើតាមសេចក្តីណែនាំនោះ ​ជាលទ្ធផល នៃការប្រកាសឱ្យអនុវត្តនូវ “​វិធានសុវត្ថិភាពទេសចរ​ណ៍” នោះ ​រមណីយដ្ឋាន និងគោលដៅទេសចរណ៍ទេសចរណ៍នានា បានចាប់ផ្ដើមបើកដំណើរ​​ឡើងវិញជាបណ្តើរៗ។ ចលនាទេសចរណ៍ផ្ទៃក្នុង ទៅកាន់តំបន់រមណីយដ្ឋានទេស​ចរណ៍នានា បង្កើតបាន​​ជាប្រាក់ចំណូលជូនបងប្អូនប្រជាពលរដ្ឋ និងវិស័យឯកជន រួមចំណែកទ្រទ្រងវិស័យទេសចរណ៍មួយផ្នែក កាត់បន្ថយផលប៉ះពាល់ នៃការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិ ពិសេសរួមចំណែកទ្រទ្រង់ដល់ការ​បន្តសកម្មភាពទេសចរណ៍ និងសេដ្ឋកិច្ចនៅតាមមូលដ្ឋាន៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥ នាទី មុន

Metfone Stars ទទួលបាន​អ្នក​ចូល​ទស្សនា​ជាង ១០០​លាន​ដង​ត្រឹម​រយៈ​ជិត​បី​សប្តាហ៍

សេចក្ដីជូនដំណឹង២៧ នាទី មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

សេចក្ដីជូនដំណឹង៤៦ នាទី មុន

ឯកឧត្តម ឃួ​ង ស្រេង ផ្ញើ​សារលិខិត​ជូនពរ និង​អបអរសាទរ ជូន​ចំពោះ​ឯកឧត្តម អ៊ុច បូរ​រិ​ទ្ធ អនុប្រធាន​ទី​២ នៃ​ព្រឹទ្ធសភា នីតិកាល​ទី​៥

កីឡា៥៧ នាទី មុន

ព្រឹត្តិការណ៍ធំមិន​ធ្លាប់មាន មួយរាត្រី៣ខ្សែក្រវាត់ ISKA គុនខ្មែរពិភពលោក

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរ និងអបអរសាទរ ជូនចំពោះឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ នៃព្រឹទ្ធសភា នីតិកាលទី៥

Sokha Hotels

ព័ត៌មានពេញនិយម