Connect with us

ចរាចរណ៍

ស្រវឹងស្រាបើករថយន្ដស៊េរីទំនើប​បុកអ្នកឈប់ប៉ះកង់ម៉ូតូរងរបួសធ្ងន់

បានផុស

នៅ

​បុរស​ស្រវឹងស្រា​ម្នាក់ត្រូវបាន​ប៉ូលិស​នាំមក​កាន់​ប៉ុស្ដិ៍នគរបាល​រដ្ឋ​បាល​ស្ទឹងមានជ័យ​ទី​២ បន្ទាប់ពី​បាន​បើ​ក​រថយន្ត​Ford​មួយគ្រឿង​ទៅបុក​រ៉ឺម៉ក​សណ្ដោងកំពុង​ឈប់​ប៉ះ​កង់​នៅ​ចិញ្ចើមផ្លូវ ហើយ​រុញ​ទៅបុក​ម្ចាស់​រ៉ឺម៉ក​បណ្ដាល​ឲ្យរបួសធ្ងន់កាលពី​វេលា​ម៉ោង​១១និង​២០​នាទី​យប់​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​រ៉េត កែង​ច្រកចូល​ទីលាន​ចាក់សំរាម​ចាស់ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​មាន​ប្ដី​ប្រពន្ធ​ពីរ​នាក់​បាន​បើក​រ៉ឺម៉ក​សណ្ដោង​មក​ប៉ះ​កង់​ម៉ូតូ ដោយ​ចក​រ៉ឺម៉ក​សណ្ដោង​លើ​ចិញ្ចើ​ម​ផ្លូវ។ ខណៈកំពុងប៉ះកង់ម៉ូតូសណ្ដោង​រ៉ឺម៉ក ស្រាប់តែមានរថយន្ត​ម៉ាក​Ford មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ2BD-4333​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​រ៉េតទិសដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​លឿន និង​រេ​ចង្កូត​មក​ស្ដាំ​ដៃ​ឡើងលើ​ចិញ្ចើ​ម​ផ្លូវ​មក​បុក​រ៉ឺម៉កសណ្ដោង​ពីក្រោយ​ពេញទំហឹង ធ្វើ​ឲ្យ​រ៉ឺម៉ក​សណ្ដោង​រុញ​ទៅបុក​បុរស​ម្នាក់​ជា​ម្ចាស់​កំពុង​ឈរ​មើល​ជាង​ប៉ះ​កង់​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់​ដឹក​យក​ទៅ​មន្ទីរ​ពេទ្យ​ភ្លាមៗ​ផងដែរ​។​

ក្រោយ​កើតហេតុសមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះទៅ​ដល់ និងឃាត់តៃកុង​រថយន្ត​បង្ក​មកកាន់​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មានជ័យ​ទី​២ និង​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​មានជ័យ​ឲ្យ​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក និង​រ៉ឺម៉ក​សណ្ដោង​ទៅ​រក្សាទុក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ ដើម្បី​ដោះស្រាយ​តាមច្បាប់​នាពេល​ក្រោយ​៕

អត្ថបទ៖ ឧ​ត្ត​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥៥ វិនាទី មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ៧ នាទី មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ២០ នាទី មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

ជីវិតកម្សាន្ដ៥៣ នាទី មុន

មុនលាចាកលោក តួប្រុសរឿង នាងណាត ថៃ បន្សល់ស្នាដៃធំ ៥ សុទ្ធតែល្បីរន្ទឺប្រចាំប្រទេស

ព័ត៌មានអន្ដរជាតិ៥៣ នាទី មុន

រុស្ស៊ី ថា អាមេរិក គួរតែប្រញាប់ប្រាប់ព័ត៌មានរឿងវាយប្រហារភេរវកម្មនៅ​ក្រុងមូស្គូឲ្យហើយមក

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម