ចរាចរណ៍
ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ទាក់ដៃចង្កូតម៉ូតូ ខ្ទាតចូលក្រោមរថយន្តឡិចស៊ិស កិនស្លាប់បុរសម្នាក់
បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតត្រូវរបួសស្រាល បន្ទាប់ពីពួកគេទាំង ២នាក់ ជិះម៉ូតូឌុបគ្នាធ្វើដំណើរ ក្នុងល្បឿនលឿន មិនប្រយ័ត្នក៏ជ្រុលទាក់ដៃចង្កូតម៉ូតូ ទៅនឹងរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បណ្តាលឲ្យខ្ទាតចូលទៅក្រោមរថយន្តឡិច ស៊ិសមួយគ្រឿងផ្សេងទៀត បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦និង៥០នាទីល្ងាច ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០ ២១ នៅចំណុចមុខអគ្គិសនីទួលសង្កែ ជាប់ផ្សារទួលសង្កែចាស់ ស្ថិតតាមបណ្ដោយផ្លូវ៦៨ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ឆក ម៉េង លាប់ អាយុ២៥ឆ្នាំ មុខរបរអ្នកបោចមាន់ មានទីលំនៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌ សែនសុខ និងមានស្រុកកំណើត នៅភូមិព្រែកតាប៉ែន ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (អ្នកបើកម៉ូតូ)។ ចំណែកអ្នករួមដំណើរ រងរបួសស្រាល ហើយពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយ។
យោងតាមប្រភពព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុ គេសង្គេតឃើញ បុរសទាំង២នាក់ខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយស៊ុគីលេត ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CK-1932 ឌុបគ្នាធ្វើដំណើរតាមផ្លូវលេខ៦៨ ក្នុងទិសដៅពីកើតទៅលិច និងក្នុងល្បឿនលឿន។
ខណះមកដល់ចំណុចកើតហេតុ ពួកគេក៏បានជិះម៉ូតូវ៉ាជែងរថយន្ដមួយគ្រឿង មិនស្គាល់ម៉ាកមួយគ្រឿង ដែលបើកស្របគ្នា តែវ៉ាមិនផុត ក៏ទាក់ដៃចង្កូតជាមួយរថយន្តនោះ បណ្ដោលឲ្យជនរងគ្រោះទាំង ២នាក់ ដួលទៅនឹងថ្នល់ ក៏ត្រូវរថយន្ត ឡិចស៊ិសRX400h ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2BA-0607 ដែលបើកបរធ្វើដំណើរមកពីក្រោយ ស្របទិសគ្នា ត្រូវបុកចំពីមុខពេញទំហឹង បណ្តាលឲ្យបុរសជាអ្នកឌុប ស្លាប់នៅហ្នឹងកន្លែងភ្លាមៗ តែម្តង។ ចំណែកឯបុរសម្នាក់ទៀត ជាអ្នករួមដំណើរ ត្រូវរងរបួសស្រាល។
ក្រោយកើតហេតុ គេសង្គេតឃើញ មានកម្លាំងនគរបាលមូលដ្ឋាន រួមជាមួយជំនាញ ចុះអន្តរាគមន៍ធ្វើការវាស់វែង អូស យករថយន្តទាំងរថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយទៅតាមនីតិវិធីច្បាប់នៅពេលក្រោយ។ ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ទំនាក់ទំនងទៅក្រុមគ្រួសារសាច់ញាតិ ដើម្បីប្រគល់ជូនយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្បទ៖ លី ហេង
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ