ចរាចរណ៍
រថយន្តដឹកដីបើកបត់ប្រយ័ត្ន ជ្រុលចង្កូតបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងមនុស្ស២នាក់ត្រូវរងរបួសធ្ងន់
ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ និងមនុស្ស២នាក់ ត្រូវរងរបួសធ្ងន់ធ្ងរ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកដីមួយគ្រឿង បើកបុក និងកិន ម៉ូតូមួយគ្រឿង នៅតាមបណ្តោយផ្លូវជាតិលេខ១ ក្បែរនឹងវត្តចម្ប៉ា ស្ថិតក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១៦ និង២០នាទីល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១។
ជនរងគ្រោះមានឈ្មោះ ឈឿន ចិត្ត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិអង្គតាជា ស្រុកមេសាង ខេត្តព្រៃវែង ។ ចំណែកជនរងគ្រោះ២នាក់ទៀត មិនស្គាល់អត្តសញ្ញាណ គ្រាន់ដឹងថា ជាមនុស្សស្រីម្នាក់ និងមានក្មេងស្រីតូចម្នាក់ ត្រូវរងរបួសធ្ងន់ធ្ងរ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ ឲ្យដឹងនៅមុនកើតហេតុ គេសង្កេតឃើញជនរងគ្រោះទាំង៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រ៊ីសេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AV-7131 ជិះឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនធម្មតា។ ខណៈធ្វើដំណើរដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តដឹកដីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ TK-0614 បើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសគ្នា ពីកើតទៅលិចវិញ បានបើកបត់ឆ្វេងចូលទៅផ្លូវភូមិដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលបុកចំពីមុខម៉ូតូជនរងគ្រោះទាំង៣នាក់ពេញទំហឹង បណ្តាលឲ្យបុរសជាអ្នកឌុបដួលខ្ទាតចូលក្រោមកង់រថយន្ត ត្រូវកិនធ្លាយខួរស្លាប់នៅហ្នឹងកន្លែង។
ចំណែកមនុស្ស២នាក់ផ្សេងទៀតដែលរួមដំណើរជាមួយត្រូវរងរបួសធ្ងន់ធ្ងរ។ ភ្លាមៗ រថយន្តបង្កមិនបានឈប់នៅកន្លែងកើតហេតុឡើយ គឺបានព្យាយាមបើករត់គេច តែត្រូវបានអ្នកដែលឃើញហេតុការណ៍បាននាំគ្នាជិះដេញតាម រហូតដល់ទីតាំងដែលគេឈប់ចត ហើយក៏រាយការណ៍ជូនសមត្ថកិច្ច ដើម្បីចុះអន្តរាគមន៍ឃាត់រថយន្ត និងអ្នកបើកបរ ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមទាំងសមត្ថកិច្ចជំនាញ បានចុះអន្តរាគមន៍ធ្វើការវាស់វែង អូសយកទាំងរថយន្តបង្ក និងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយទៅតាមនីតិវិធីច្បាប់នៅពេលក្រោយ។
ក្នុងនោះបុរសជាអ្នកបើករថយន្តបង្ក ក៏ត្រូវបានឃាត់ខ្លួនទៅជាមួយផងដែរ។ ចំណែកឯសពជនរងគ្រោះ សមត្ថកិច្ចសម្រេចប្រគល់ជូនក្រុមគ្រួសារសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត៕
ដោយ ៖ លីហេង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ចាប់បានឃាតករំលោភសម្លាប់ស្ត្រីពោះធំ ៥ ខែ ប្លន់យកម៉ូតូ និងទូរស័ព្ទ រួចដុតសាកសពចោលក្នុងព្រៃ នៅខេត្តកណ្ដាល
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
វិធីប្លែកៗ ជនអានាមិកប្រើដើម្បីបោកបញ្ឆោត តាមប្រព័ន្ធបច្ចេកវិទ្យា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួកាច Benz ទម្លាយថា នាងធ្លាប់វាយរឹកដាក់អ្នកគាំទ្រ ពេលកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងកាលវ័យជំទង់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទោះរមណីយដ្ឋានអន្លង់ផ្សោតព្រះរំកិលលែងមានសត្វផ្សោត តែភ្ញៀវទេសចរអាចទៅទស្សនាឆ្អឹងផ្សោតបាន
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
កុំពឹងផ្អែកលើប្រព័ន្ធសន្តិសុខ App ធនាគារទាំងស្រុង ត្រូវពង្រឹងសុវត្ថិភាពបន្ថែម
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ឆ្មា Taylor Swift ក្លាយជាសត្វចិញ្ចឹមមានទ្រព្យសម្បត្តិ៩៧លានដុល្លារ ក្នុងលំដាប់ទី៣លើលោក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការផ្តន្ទាទោស លោក William Guang ឱ្យជាប់ពន្ធនាគារ៦ឆ្នាំ ពីបទលួច និងកាន់អាវុធខុសច្បាប់