Connect with us

ចរាចរណ៍

រថយន្ដព្រូសបុករបាំងថ្មពុះចែកទ្រូងផ្លូវក្រ​ឡាប់ផ្ងារជើង ពេលមេឃកំពុងភ្លៀង​​

បានផុស

នៅ

រថយន្តតូយូ​តា​ព្រូស​មួយគ្រឿងបើកបរ​ដោយ​បុរស​ម្នាក់ក្នុង​ល្បឿន​លឿន ខណៈ​មេឃ​កំពុង​ធ្លាក់ភ្លៀង​ខ្លាំង​ផង មិន​ប្រយ័ត្ន​ជ្រុល​រេ​ចង្កូតទៅបុក​នឹង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ទាំង​កំរោល បណ្តាលអោយ​ក្រឡាប់​ផ្ងារជើង​ច្រងាង បង្កអោយមាន​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១២និង​៣០​នាទី​យប់​រំលង​អា​ធ្រា​ត្រ ​ឈានចូល​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ចំណុច​ក្បែរ​ស្តុ​ប​ណូគា ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​២០០៤ កែង​នឹង​ផ្លូវ​លេខ​៣៧១ ( ផ្លូវ​សឡា ) ក្នុង​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ប្រភពព័ត៌មាន​អោយដឹងថា នៅមុន​កើតហេតុគេ​ស​ង្គេ​ត​ឃើញ​រថយន្ត​បង្កម៉ាក​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BA-2418 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២០០៤ ក្នុងទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន ។ ពេលមកដល់​ចំណុចកើតហេតុ ដោយសារ​មិនបាន​ប្រយ័ត្ន ក៏​ជ្រុល​រេ​ចង្កូត​បើក​បុក​ទៅនឹង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ទាំង​កំរោល​តែម្តង បណ្តាលអោយ​រថយន្ត​ត្រូវ​ក្រឡាប់​ផ្ងារជើង​ច្រងាង រីឯ​របាំង​ថ្ម​ត្រូវ​រង​ការខូចខាត​អស់​មួយ​ផ្ទាំង ។ ចំណែក ឯ​បុរស​ជា​អ្នកបើកបរ​រថយន្ត​ក៏ត្រូវ​រងរបួស​ផងដែរ ។

ក្រោយ​កើតហេតុ កម្លាំង​នគរបាល​មូលដ្ឋាន រួមទាំង​នគរបាល​ជំនាញ បាន​ចុះ​អន្តរាគមន៍​ធ្វើការ​វាស់វែង​ស្ទូច​យក​រថយន្ត​បង្ក​ខាងលើ ទៅ​រក្សាទុក​នៅ​ការិយាល័យ នគរបាល​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រងចាំ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​នៅពេល​ក្រោយ​ផងដែរ ។ រីឯ បុរស​ជា​អ្នក​បើកបរ​រថយន្ត​បង្ក បាន​ទៅ​មន្ទីរពេទ្យ​ដោយ​ខ្លួនឯង​ដើម្បី​ព្យាបាល​របួស ក្រោយ​ការបង្ក​ហេតុ ៕

អត្ថបទ៖ លី​ហេង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម២ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម