Connect with us

ចរាចរណ៍

រថយន្តស៊េរីទំនើប បុករថយន្តដឹកខ្សាច់ ក្រឡាប់ចាក់ខ្សាច់ពីលើ

បានផុស

នៅ

រថយន្ត​ដឹក​ខ្សាច់ និង​រថយន្តស៊េរី​ទំនើបម៉ាកRangRoverមួយគ្រឿងបុក​គ្នា​ពេញទំហឹង​នៅត្រង់ចំណុច​ផ្លូវបែក​ជា​បួន រង​ការខូចខាត​ទាំងសងខាង សំណាងល្អ​មិន​បណ្ដាល​ឲ្យ​មនុស្ស​រងរបួស​ធ្ងន់ធ្ង​រ​នោះទេ​។​

ហេតុការណ៍​នេះ​កើតឡើងកាលពី​វេលា​ម៉ោង​០៤និង​៣០​នាទី​ទាបភ្លឺ​ថ្ងៃទី​២៨ ខែកញ្ញា ​ឆ្នាំ២០២១ នៅ​ចំណុច​ផ្លូវ​លេខ​៤៣២ កែង​និង​ផ្លូវ​លេខ​១០៥ សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​ប្រាប់​ឱ្យដឹងថា មុនពេល​កើតហេតុមានបុរស​ម្នាក់​បើករថយន្ត​ធន់​ធំ​ប្រភេទ​បែន​ដឹក​ខ្សាច់​មួយគ្រឿង ពណ៌​ស ពាក់​ស្លាក់​លេខ ចង្កូត​ស្តាំ PP-1562 ពណ៌​ស ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១០៥ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈពេល​ធ្វើដំណើរ​មក​ដល់​ត្រង់ចំណុច​ផ្លូវបំបែក​ជា​បួន ស្រាប់​តែមាន​រថយន្តស៊េរី​ទំនើប មួយគ្រឿង​ម៉ាក RANGER ROVER ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2BH-8889 ធ្វើដំណើរ​ដោយ​បុរស​ជនបរទេស៣​នាក់​តាម​បណ្ដោយ​ផ្លូវ​លេខ​៤៣២ ទិសដៅ​ពី​លិចទៅ​កើត លុះ​ធ្វើដំ​ណើរ​មកដល់​ត្រង់ចំណុច​កើតហេតុ​រថ​យន្ត​ទាំង២ក៏បាន​បុក​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​ដឹក​ខ្សាច់​ក្រឡាប់​ផ្ងារជើង ហើយ​ក៏បាន​ធ្លាក់​បែន​ទៅ​ត្រូវចំ​និង​រថយន្ត RANG ROVER ទើប​បណ្ដាលឱ្យ​រថយន្ដ​រង​ការខូចខាត​។ គ្រាហ៍​កំពុង​កើតហេតុ​បុរស​ជា​តៃកុង​រថយន្ត​ដឹក​ខ្សាច់​បាន​បើកទ្វា​រថយន្ត​លោត​ចុះមក​ក្រោម​រួច​ក៏បាន​រត់គេច​ចេញពី​កន្លែងកើតហេតុ​បាត់ស្រមោល​។​

ប្រភពព័ត៌មាន​ប្រាប់​បន្តថា ភ្លាមៗ​នោះ​ផងដែរ​ក៏មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ទីតាំង​កន្លែងកើត​ហេតុ​រួច​រាយការណ៍​បន្តទៅ​សមត្ថកិច្ច​ជំនាញ​ផ្នែក​ចរាចរណ៍ ចុះមក​ធ្វើការ​ត្រួតពិនិត្យ​នៅ​ទីតាំង​កើតហេតុ​បន្ត​។

សមត្ថកិច្ច​ជំនាញ​ផ្នែក​ចរាចរណ៍​បានធ្វើការ​វាស់វែង​និង​បាន​ស្ទួ​ច​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះ ស្រាយ​គ្នា​ពេល​ក្រោយ​៕

​អត្ថបទ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម