Connect with us

ចរាចរណ៍

រថយន្តកូរ៉េបុកះ រថយន្ត២គ្រឿងរងការខូចខាត សំណាងមិនមានមនុស្សរងរបួស

បានផុស

នៅ

បុរសម្នាក់បើកបររថយន្តកូរ៉េមួយគ្រឿង ក្នុងល្បឿនលឿនទាំងរថយន្តដាច់ហ្វ្រ័ង ក៏ជ្រុលបុករថយន្តម៉ាកព្រូសមួយគ្រឿង បើកឆ្លងផ្លូវបណ្តាលឱ្យរងការខូចខាត ហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿន ក៏បន្តទៅបុក​រថយន្ត​ម៉ាក​CRV​មួយគ្រឿង​ទៀត​ សំណាង​មិនមាន​មនុស្ស​រងរបួស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ហេតុការណ៍ នេះ​បាន​កើ​ត​ឡើង​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុងភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

​តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឱ្យដឹងថា មុនពេល​កើ​ត​ហេតុ​គេ​បាន​ឃើ​ញ​រថយន្ត​ម៉ាក​ព្រូស ពណ៌​ប្រផេះ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AZ 7349 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើ​រ​តាម​ចេញពី​ផ្លូវលំ​ឆ្លង​មហាវិថី​សហព័ន្ធរុស្ស៊ី ខណៈ​ឆ្លង​ជិត​ផុត​ទៅ​ហើយ​ស្រាប់​តែមាន​រថយន្ត​កូរ៉េ​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AH 4430 ធ្វើដំណើ​រ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​កើតទៅ​លិច​ក្នុង​ល្បឿន​លឿន​ ក៏​ជ្រុល​បុក​គូទ​រថយន្ត​ព្រូស​ផ្នែក​ខាងឆ្វេង​ពេញទំហឹង​តែម្តង​ បណ្តាលឱ្យ​រង​ការខូចខាត ភ្លាមនោះ​រថយន្ត​បង្ក​នៅ​មិនទាន់​អស់​ល្បឿន​ ក៏​បន្ត​ទៅបុក​រថយន្ត​ម៉ាក​CRV ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AF 0335 ចំ​ពី​ចំហៀង​ពេញទំហឹង​បណ្តាលឱ្យ​បែក​កង់​ក្រោយ​ផ្នែក​ខាងឆ្វេង​រង​ការខូចខាត​យ៉ាង​ដំណំ ​សំណាង​មិនមាន​មនុស្ស​រងរបួស​។

​បើតាម​ការបញ្ជាក់​ពី​ម្ចាស់​រថយន្ត​បង្ក​វិញ​បានឱ្យដឹងថា ដោយសារតែ​រថយន្តរ​បស់​គាត់​ដាច់​ហ្វ្រ័ង​ចាប់​មិន​ជាប់​ទើប​បង្ក​គ្រោះថ្នាក់​បែបនេះ​។ ក្រោយ​កើ​ត​ហេតុ​ សមត្ថកិច្ច​បាន​ចុះ​​ធ្វើ​ការសម្របសម្រួល ​តែដោយសារ​មិនត្រូវ​គ្នា​ទើប​ប្រគល់ឱ្យ​ជំនាញ​ចុះមក​ធ្វើ​ការវាស់វែង​យកទៅ​រក្សាទុក ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ដើម្បី​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​៕​

អត្ថបទ៖​ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម