Connect with us

ចរាចរណ៍

នារីម្នាក់ បើករថយន្តស៊េរីទំនើប មិនប្រយ័ត្ន រេចង្កូតធ្លាក់ចូលប្រឡាយទឹក

បានផុស

នៅ

នារីម្នាក់បើករថយន្តស៊េរីទំនើបម៉ាក ford raptor មិនប្រយ័ត្នរេចង្កូត ធ្លាក់ផ្លូវចូលប្រឡាយទឹក បណ្ដាលឲ្យរងការខូច ខាត តែសំណាងល្អម្ចាស់មិនមានរងរបួស។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៩យប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវបេតុង ក្បែរវត្តភ្នៀត ភូមិត្រពាំងស្រែ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីម្នាក់ បើករថយន្តស៊េរីទំនើបម៉ាក ford raptor ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2BM-8855 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ខណ:មកដល់ចំណុចកើតហេតុខាងលើ មិនប្រយ័ត្ន ក៏រេចង្កូតមកខាងស្ដាំដៃជ្រុលធ្លាក់ផ្លូវចូលប្រឡាយទឹក រងការខូចខាតតែសំណាងល្អអ្នកបើកបរមិនមានរងរបួស។

ចំពោះករណីខាងលើនេះ មិនបណ្ដាលឲ្យរងការខូចខាត ដល់ទ្រព្យសម្បត្តិរដ្ឋ ក៏ដូចជាទ្រព្យសម្បត្តិប្រជាពលរដ្ឋនោះទេ។ ក្រោយកើតហេតុ ម្ចាស់រថយន្តបានទំនាក់ទំនងទៅសាច់ញាតិ ឲ្យចុះមកដល់កន្លែងកើតហេតុ រួចទំនាក់ទំនងហៅរថយន្តស្ទូច យកទៅជួសជុលខ្លួនឯឯ៕

អត្ថបទ៖សុខា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម