Connect with us

ចរាចរណ៍

រថយន្ត​កាមេរី ស្លាប់មនុស្ស​៣​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​លើផ្លូវជាតិ​លេខ ៤

បានផុស

នៅ

ខេត្តព្រះសីហនុ៖ មនុស្សចំនួន៣នាក់បានស្លាប់បាត់បង់អាយុជីវិត ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្តដឹក​កុងតឺណ័រ និង​រថយន្ត​គ្រួសារ។ ហេតុការណ៍​បានកើតមានឡើងនៅ ម៉ោង២២:១០នាទី ថ្ងៃទី១៥ខែតុលាឆ្នាំ២០២១នៅ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ២០៥-២០៦ ស្ថិតនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ 

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៌នេះកើតឡើង រវាងរថយន្ដ ០១គ្រឿងម៉ាក CAMERY ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 2G-4863 បើកក្នុងមានទិសដៅពីភ្នំពេញ ទៅខេត្តព្រះសីហនុ លុះមកដល់ចំណុចកើតហេតុ រថយន្ដធន់តូចនេះបានរេចង្កូតមកខាងឆ្វេងដៃ មកបុករថយន្ដធន់ធំ ០១គ្រឿង ម៉ាកTRACTOR ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ3B-8484 បើកក្នុងទិសដៅផ្ទុយគ្នា។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឲ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៌នេះបណ្ដាលឲ្យ​មនុស្សស្លាប់០៣នាក់  ០១.មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ(ប្រុស)០២.មិនស្គាល់អត្តសញ្ញាណ អ្នករួមដំណើរ(ស្រី)០៣.ឈ្មោះ សួង លីប ភេទប្រុស អាយុ២១ឆ្នាំ អ្នករួមដំណើរ រថយន្ដCAMERY របួសធ្ងន់(ស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ)។ ដោយឡែកអ្នកបើកបររថយន្តធន់ធំបានចុះដីរត់គេចខ្លួនបាត់ស្រមោល។   

សាកសពកំពុងតែស្រាវជ្រាវស្វែងរកសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណៃ រីឯវត្តុតាងបាន យកមករក្សាទុក្ខបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕

អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៨ វិនាទី មុន

រដ្ឋបាលខេត្ដសៀមរាប នឹងស្នើទៅរដ្ឋាភិបាលបន្តឧបត្ថម្ភប្រាក់ដល់ពលរដ្ឋរស់នៅក្រុងរុនតាឯក

ព័ត៌មានជាតិ២ ម៉ោង មុន

អគារធំមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ជាទីតាំងស្នូលបង្កប់​វប្បធម៌ចម្រុះ​សម័យ​អាណានិគម​បារាំង​

ព័ត៌មានជាតិ២ ម៉ោង មុន

ប.ស.ស កុមារ(អ្នកក្នុងបន្ទុកសមាជិក ប.ស.ស) ទទួលបានអត្ថប្រយោជន៍​ព្យាបាលឥតគិតថ្លៃ នៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស ទូទាំងប្រទេស

ជីវិតកម្សាន្ដ២ ម៉ោង មុន

ប្រឡូកសិស្បៈជាង១០ឆ្នាំ ខេម ថាដើរមកដល់ចំណុចនេះ មិនដោយសារការគាំទ្របែបសុីជោរទេ

ជីវិតកម្សាន្ដ២ ម៉ោង មុន

រូបរាង Lee Jang Woo ធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ រហូតទស្សនិកជនប្រៀបធៀបសម្រស់ពីមុន

Sokha Hotels

ព័ត៌មានពេញនិយម