Connect with us

ចរាចរណ៍

៣ថ្ងៃនៃចុងសប្ដាហ៍ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ

បានផុស

នៅ

ក្នុងរយៈពេល៣ថ្ងៃនៃចុងសប្ដាហ៍នេះ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេ ប្រមាណជិត ៣ម៉ឺននាក់ ក្នុងចំណោមភ្ញៀវទេសចរសរុបជាង ១៣ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសផ្ទៃក្នុងជាង ៣ពាន់នាក់។ 

បើតាម លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា បើទោះបីថ្ងៃឈប់សម្រាករយៈពេលយូរនៃពិធិបុណ្យភ្ជុំបិណ្ឌបានកន្លងផុតក្តី ក៏ចរន្តភ្ញៀវទេសចរផ្ទៃក្នុងទៅកាន់គោលដៅទេសចរណ៍នានានៅតែមានសកម្មភាពគួរកត់សម្គាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា គោលដៅទេសចរណ៍សំខាន់ៗដែលភ្ញៀវទេសចរទៅកម្សាន្ត រួមមាន ខេត្តព្រះសីហនុ ២៨.៧២៨ នាក់ រាជធានីភ្នំពេញ ២៥.៦៩៨ នាក់ ខេត្តកំពត ១៨.៤៣៧ នាក់ ខេត្តកំពង់ស្ពឺ ៨.៥៥៥ នាក់ ខេត្តសៀមរាប ៧.៦៨៧ នាក់ ខេត្តពោធិ៍សាត់ ៧.៤៥៩ នាក់ ខេត្តកែប ៧,១៣៦ នាក់។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីបាន ក្រើនរំឭកដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត បន្តខិតខំផ្សព្វផ្សាយ និងចុះវាយតម្លៃមូលដ្ឋានអាជីវកម្មស្របតាមវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា សម្រាប់សេវានានាដែលក្រសួងទេសចរណ៍បានដាក់ចេញកន្លងមក ខណៈដែលការចូលរួម និងយល់ដឹងរបស់ភ្ញៀវទេសចរក្នុងការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ កាន់តែមានភាពល្អប្រសើរ ពិសេសតាមរយៈការបង្ហាញកាតចាក់វ៉ាក់សាំងនៅពេលចូលរមណីយដ្ឋានជាដើម។

លោក ថោង ខុន បានបញ្ជាក់ថា ក្រសួងទេសចរណ៍ បាន និងកំពុងរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ ការគ្រប់គ្រងទិន្នន័យទេសចរណ៍ ការកក់សេវាកម្ម និងការទូទាត់ចំណាយរបស់ទេសចរ និងបច្ចេកទេសនៃការគ្រប់គ្រងព្រឹត្តិការណ៍ទេសចរណ៍ តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ព្រមទាំងសម្រួលដំណើរទេសចរ និងការផ្សព្វផ្សាយទេសចរណ៍ឌីជីថលរូបនីយកម្មនៅក្នុង និងក្រៅប្រទេស ក៏ដូចជារៀបចំព្រឹត្តិការណ៍ទេសចរណ៍ និងកីឡាទេសចរណ៍កម្រិតជាតិ និងអន្តរជាតិនានា សំដៅទាក់ទាញទេសចរអន្តរជាតិឱ្យចូលមកទស្សនាកម្ពុជា ខណៈកម្ពុជាគ្រោងបើកទទួលភ្ញៀវទេសចរអន្តរជាតិដែលចាក់វ៉ាក់សាំងរួចរាល់ ឱ្យចូលមកទស្សនាកម្ពុជា នៅចុងឆ្នាំនេះ តម្រូវឱ្យធ្វើចត្តាឡីស័កតែរយៈពេល៧ថ្ងៃប៉ុណ្ណោះ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៤ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម