រថយន្តកុងតឺន័រ បុករថយន្តស៊េរីទំនើប ត្រង់ចំណុចផ្លូវបំបែកជាបួន បណ្តាលឲ្យរងការខូចខាត យ៉ាងដំណំ
Connect with us
Helistar Cambodia - Helicopter Charter Services

ចរាចរណ៍

រថយន្តកុងតឺន័រ បុករថយន្តស៊េរីទំនើប ត្រង់ចំណុចផ្លូវបំបែកជាបួន បណ្តាលឲ្យរងការខូចខាត យ៉ាងដំណំ

បានផុស

នៅ

បុរសម្នាក់ បើករថយន្តកុងតឺន័រ ក្នុងល្បឿនលឿនខ្វះ ការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាក LAND ROVER មួយគ្រឿង ត្រង់ចំណុចផ្លូវបំបែកជាបួន បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងមិនមានមនុស្សរងរបួស។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៩ និង២០នាទីយប់ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២១ នៅចំណុចផ្លូវបេតុងបំបែកជាបួន ក្នុងបុរីភ្នំពេញថ្មី ២ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ​ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តកុងតឺន័រក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-4456 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើត្រង់ផ្លូវបំបែកជាបួន ដោយខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក LAND ROVER ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2BQ- 1507 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ចំពីចំហៀងខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យរថយន្តស៊េរីទំនើប រងការខូចខាតយ៉ាងដំណំ។ ចំណែករថយន្តកុងតឺន័រ រងការខូចខាតផ្នែកខាងមុខ តែសំណាងមិនមានមនុស្សរងរបួស។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុក និងរង់ចាំធ្វើការដោះស្រាយគ្នា តាមផ្លូវច្បាប់៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services