Connect with us

ចរាចរណ៍

អនុភូមិម្នាក់​ស្លាប់ ខណៈ​កំពុង​​ជួយ​សម្រួល​គ្រោះថ្នាក់​ចរាចរណ៍​

បានផុស

នៅ

ស្វាយរៀង ៖ អនុភូមិរោទិ៍ម្នាក់ជួយសម្រួលសណ្តាប់ធ្នាប់ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកនិងម៉ូតូរឺម៉ក ត្រូវរថយន្តមិនស្គាល់ម៉ាក១គ្រឿងទៀតបុកពេញទំហឹង បណ្តាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ដែលហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៥ និង៥០នាទីព្រលប់ថ្ងៃ២៥ ខែតុលា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ ៣១៤D ចន្លោះបង្គោលលេខ ១៣-១៤ ស្ថិតក្នុងភូមិរោទិ៍ ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះជាអនុភូមិនេះមានឈ្មោះ ចាន់ សុខ ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិរោទិ៍ ឃុំញរ មុខរបរអនុភូមិរោទិ៍ ត្រូវបានរថយន្តមិនស្គាល់ម៉ាក១គ្រឿងទៀតបុកពេញទំហឹងបណ្តាលឲ្យ​ស្លាប់​ពេលបញ្ជូនដល់មន្ទីរពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញលោកអនុភូមិរងគ្រោះបានទៅចុះជួយសំរួលចរាចរណ៍​​នៅកន្លែងកើតហេតុរវាងម៉ូតូបុក និងម៉ូតូរឺម៉ក ខណៈកំពង់តែសម្រួលចរាចរនោះស្រាប់តែមានរថយន្តមិនស្គាល់ម៉ាក១គ្រឿង បើកបរពីទិសខាងត្បូង ដោយប្រើប្រាស់ល្បឿនលឿន បានមកបុកពេញទំហ៊ឹង បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចនិងសាច់ញាត្តិ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ពេលទៅដល់ក៏បានបាត់បង់ជីវិតតែម្ដង រីឯរថយន្តបង្ករក៏បើករត់គេចចេញពីកន្លែងកើតហេតុបាត់ស្រម៉ោល។ ខណៈនោះ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ញរ ក៏បានដេញតាម ប៉ុន្តែរថយន្តបង្កបានប្រើប្រាស់ល្បឿនលឿនពេក ដែលធ្វើឲ្យកម្លាំងប៉ុស្តិ៍ដេញចាប់មិនទាន់។

ក្រោយកើតហេតុសព ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

អត្ថបទ៖ ឧត្តរ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម