ស្គាល់​អត្តសញ្ញាណ ជនរងគ្រោះ​ ៥ នាក់​ស្លាប់​​ដោយ​គ្រោះថ្នាក់​ចរាចរណ៍
Connect with us
Helistar Cambodia - Helicopter Charter Services

ចរាចរណ៍

ស្គាល់​អត្តសញ្ញាណ ជនរងគ្រោះ​ ៥ នាក់​ស្លាប់​​ដោយ​គ្រោះថ្នាក់​ចរាចរណ៍

បានផុស

នៅ

ខេត្តបាត់ដំបង÷ ក្រោយកើតហេតុគ្រោះថ្នាក់ចរាចរបានកើតឡើង ដែលបង្កឲ្យមនុស្សចំនួន០៥ស្លាប់ភ្លាមៗ និងម្នាក់ទៀត​រងរបួសធ្ងន់ មកដល់ពេលនេះសមត្ថកិច្ចបានស្រាវជ្រាវរកឃើញអត្តសញ្ញាណរបស់ជនរងគ្រោះហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯកចាន់ សុធី នាយការិយាល័ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនៅវេលាម៉ោង៥:១៥នាទីព្រឹក ថ្ងៃទី២៨ខែតុលាឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី០៧ ក្នុងភូមិមោងឃុំមោង ស្រុកមោងឫស្សីខេត្តបាត់ដំបង បានបណ្តាលឲ្យមានមនុស្សស្លាប់និង របួសរហូតដល់ចំនួន៦នាក់ សុទ្ធសឹងជាបុរសក្នុងនោះចំនួន៥នាក់ បានស្លាប់នៅនឹងកន្លែងនិងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ។

មន្ត្រីជំនាញខាងលើបន្តថា ជនរងគ្រោះដែលបានស្លាប់ទាំង០៥នាក់ នៅក្នុងរថយន្តធុនតូចរួមមាន៖ ១,ឈ្មោះឡុង ហុងភេទ ប្រុសអាយុ៤៧ឆ្នាំ ជាអ្នកបើកបរមានទីលំនៅក្នុងភូមិកំពង់ពិល ឃុំវត្តតាមិមស្រុកសង្កែ ខេត្តបាត់ដំបង (ស្លាប់)​។ ២,ឈ្មោះវ៉ាង សំបូរភេទប្រុសអាយុ៥៧ឆ្នាំ រស់នៅភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង (ស្លាប់)។ ៣,ឈ្មោះម៉ក់ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិអូរស្រឡៅ ឃុំវត្តតាមិមស្រុកសង្កែ (ស្លាប់)។ ៤. ឈ្មោះឈួយ បញ្ញាភេទប្រុសអាយុ ២២ឆ្នាំ រស់នៅភូមិ អូរស្រឡៅឃុំវត្តតាមិម ស្រុកសង្កែ (របួសធ្ងន់)។ ៥,ឈ្មោះចាន់ សុវឌ្ឍនៈភេទប្រុសអាយុ១៥ឆ្នាំ រស់នៅភូមិព្រែកចាន់ឃុំអូរបី ជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ(ស្លាប់)។ ៦,ឈ្មោះឈុំ វិឆ័យភេទប្រុសអាយុ១៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិព្រែកចាន់ ឃុំអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ(ស្លាប់)។ ដោយ​ឡែក​ជនបង្កដែលបើកបររថយន្តដឹកទំនិញធុនធំ មិនទាន់ស្គាល់អត្តសញ្ញាណព្រោះគេចខ្លួនបាត់ស្រមោល។

មន្ត្រីដដែលបានបញ្ជាក់ដែរថា មុនពេលកើតហេតុរថយន្តដឹកទំនិញផ្លែស្វាយធុនធំមួយគ្រឿង ម៉ាកហ៊ីណូពាក់ផ្លាកលេខ កំពង់ឆ្នាំង៣A.១៥៦៦ អ្នកបេីកបរដោយជនមិនស្គាល់ឈ្មោះបានបើកបរក្នុងទិសដៅពីភ្នំពេញ ទៅកាន់ទីប្រជុំជនក្រុងបាត់ដំបងដល់ចំណុចកើតហេតុ ក៏បានរ៉េចង្កូតរថយន្តចូលគន្លងផ្លូវខាងស្តាំរបស់រថយន្តភាគីរងគ្រោះរថយន្តម៉ាកនីសាន់ប្រភេទដឹកទំនិញធុនតូចពាក់ផ្លាកលេខ បាត់ដំបង២B.២២១១ បើកបរក្នុងទិសដៅផ្ទុយគ្នាពីលិចទៅកើត ក៏ស្រាប់តែបុកគ្នាពេញទំហឹងតែម្តង ខណះរថយន្តបង្កកំពុងមានល្បឿនលឿនទើបបង្កធ្ងន់ធ្ងរបែបនេះ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services