Connect with us

ចរាចរណ៍

ម៉ូតូបុកគ្នា ស្លាប់១របួសធ្ងន់១ នៅសង្កាត់ព្រែកឯង

បានផុស

នៅ

បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈដែលជនរងគ្រោះទាំង២បើកបរម៉ូតូបុកគ្នា កាលពីយប់រំលងអធ្រាតឈនចូលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​សេចក្តីរាយការណ៍​ពី​លោក​វរសេនីយ៍ទោ ឯក សារ៉ន អធិការរង​នគរបាល​ខណ្ឌ​ច្បារអំពៅ​ទទួលបន្ទុក​សណ្តាប់ធ្នាប់​ចរាចរណ៍​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា នៅ​ម៉ោង​២​រំលង​អ​ធ្រា​ត​ឈានចូល​ថ្ងៃទី​៣១​ ខែតុលា ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ នៅតាម​បណ្តោយ​ផ្លូវ​ថៃ​ហ្គឹ​រ៍​ស្ថិត​ក្នុងភូមិ​ចុង​ព្រែក ​សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ​ រវាង​ម៉ូតូ​កែច្នៃ​និង​ម៉ូតូ​ធំ​មួយគ្រឿង​ ពាក់​ស្លាក​លេខ​១S០០០៧ ​ដែល​គ្រោះថ្នាក់​នេះ ​បណ្តាល​ឲ្យ​ភាគី​អ្នកបើកបរ​ម៉ូតូ​កែច្នៃ​ឈ្មោះ ប៉េវ ពៅ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ រស់នៅ​ភូមិ​ចុង​ព្រែក​ សង្កាត់​ព្រែក​ឯង ​ខណ្ឌ​ច្បារអំពៅ​ បាន​ស្លាប់​នៅនឹងកន្លែង​ ដោយឡែក​ភាគី​បើកបរ​ម៉ូតូ​ធំ​បាន​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​ធ្វើកា​រ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។

​លោក​អធិការរង​បាន​បញ្ជាក់ថា​ពុំមាន​សាក្សី​ណា​ម្នាក់​បានបញ្ជាក់​ពី​ហេតុការណ៍​គ្រោះថ្នាក់​នេះ​ទេ​ ព្រោះ​ស្ថិតក្នុង​ពេលយប់​ជ្រៅ​ម្យ៉ាងទៀត ​ផ្លូវ​ចំណុចកើតហេតុ​ធំ​ហើយ​ស្ងាត់​ទៀតផង​។​

​គួរ​បញ្ជាក់ថា ​ក្នុង​ចន្លោះ​ចន្លោះ​រ​យៈ​ពេល​តែ​៥​ម៉ោង​ប៉ុណ្ណោះ​ នៅតាម​បណ្តោយ​ផ្លូវ​ថៃ​ហ្គឺ​រ៍​នេះ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​២​លើក​ បណ្តាល​ឲ្យ​ស្លាប់​២​នាក់​ និង​រងរបួស​ធ្ងន់​២​នាក់ ដែល​គ្រោះថ្នាក់​លើក​ទី​១ ​ស្ថិតនៅលើ​ស្ពាន​ព្រែក​សំរោង​ សង្កាត់​ព្រែក​ថ្មី​ ខណ្ឌ​ច្បារអំពៅ​ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​៣០​ ខែតុលា​ ដែល​បង្កឡើង​ដោយ​រថយន្ត​ធុន​ធំ​បាន​បុក​ម៉ូត​ធូ​ដេ បើកបរ​ដោយ​ក្មេងប្រុស​ដឹក​ម្ជូរ​លក់​ បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​ហើយ​រថយន្ត​បង្ក​បាន​បើក​គេច​បាត់​បន្សល់ទុក​ស្លាក​លេខ​ជាប់​នឹង​កាង​រថយន្ត​នៅ​ចំណុចកើតហេតុ​៕

អត្ថបទ៖ ​ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម