Connect with us

ចរាចរណ៍

រថយន្តតូយ៉ូតាព្រុស បើកជែងរថយន្ត១គ្រឿងទៀត ជ្រុលទៅបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយ បណ្ដាលឲ្យស្លាប់មនុស្ស៣នាក់

បានផុស

នៅ

រថយន្តតូយ៉ូតាព្រុស១គ្រឿង បើកជែងរថយន្ត១គ្រឿងទៀតតែមិនផុត ក៏ជ្រុលទៅបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយប្រភេទយីឌុបចំពីមុខ ក្នុងទិសដៅផ្ទុយគ្នាពេញទំហឹងលាន់សូរដូចរន្ទះ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ភ្លាមៗក្នុងរថយន្ត ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បានកើត​ឡើង​នៅ​ម៉ោង​០០​និង​២០ នាទី​រំលង​អធ្រា​ត​ឈានចូល​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅលើ​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ ១២៥-១២៦ ត្រង់ចំណុច​ភូមិ​ត្រពាំង​ស្វាយ ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ម៉ាក​តូ​យូ​តា​ព្រុស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AC-8411 បើកបរ​ដោយ​ឈ្មោះ វ៉ាត សំ​អេ​ន ភេទ​ប្រុស អាយុ២៩​ឆ្នាំ នៅ​ភូមិ​សេរី​រាជ្យ ឃុំ​ឈូក​ខ្សាច់ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ស្លា​ប់​កន្លែងកើតហេតុ និង​អ្នករួមដំណើរ ឈ្មោះ ម៉ិ​ក វាសនា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ឈូក​ខ្សាច់ ឃុំ​ឈូក​ខ្សាច់ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ស្លា​ប់​នៅ​កន្លែងកើតហេតុ និង​អ្នករួមដំណើរ​ឈ្មោះ​ស៊ុន អៀម ភេទ​ប្រុស អាយុ​៤១​ឆ្នាំ នៅ​ភូមិ​សេរី​រាជ្យ ឃុំ​ឈូក​ខ្សាច់ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ស្លា​ប់​នៅ​កន្លែង​កើយ​ហេតុ​។ដោយឡែក​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​ហ៊ី​យិន​ដាយ ពណ៌​ស ស្លាក​លេខ ក្បាល កំពង់ចាម 3A-2975 ស្លាក​លេខ​រ៉ឺម៉ក 51R 09444 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ រត់​គេ​ខ្លួន​បាត់ បន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ​។

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​តូ​យូ​តា​ព្រុស​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AC-8411​បើកបរ​ចេញពី​ទិស​ខាងជើង ទៅ​ទិស​ខាងត្បូង​ក្នុង​ល្បឿន​លឿន ស្របពេលនោះ​រថយន្ត​ហ៊ី​យិន​ដាយ ប្រភេទ​យី​ឌុប​ចេញពី​ទិស​ខាងត្បូង ទៅ​ទិស​ខាងជើង​លុះដល់​កន្លែងកើតហេតុ រ​ថ​យន្ត​ព្រុស​ឡើង​ជែង​រថយន្ត​មួយ​ផ្សេងទៀត តែ​ជែង​មិន​ផុត​ក៏​ជ្រុល​ទៅបុក​រថយន្ត​ហ៊ី​យិន​ដាយ​ចំ​ពីមុខ​ពេញទំហឹង​តែម្ដង​ បណ្តាល​ឲ្យ​រងគ្រោះ​បែបនេះ​។

​សមត្ថកិច្ច​បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ ​បណ្តាល​ឲ្យ​ស្លា​ប់ម​នុស្ស​០៣​នាក់ ខូចខាត​រថយន្ត​ចំនួន​០២​គ្រឿង​៖ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​យក​វត្ថុ​តាង​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍ ដើម្បី​ទុក​ដោះស្រាយ​ទៅតាម​នីតិ​វិធី​នាពេល​ក្រោយ ចំណែក​សាកស​ព​ជនរងគ្រោះ ត្រូវបាន​សាច់ញាតិ​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

អត្ថបទ៖ ឧ​ត្ត​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម