Connect with us

ចរាចរណ៍

ខេត្តព្រះសីហនុឈរលំដាប់ថ្នាក់លេខ១ ទទួលបានទេសចរផ្ទៃក្នុងច្រើនជាងគេ

បានផុស

នៅ

នៅក្នុងចុងសប្តាហ៍ទី១ នៃខែវិច្ឆិកានេះ ខេត្តព្រះសីហនុបានឈរលំដាប់ថ្នាក់លេខ១ ទទួលបានទេសចរផ្ទៃក្នុងច្រើនជាងគេ ទោះបីពុំមានថ្ងៃឈប់សម្រាកជាបុណ្យជាតិក៏ដោយ។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ចាប់ពីថ្ងៃទី៦-៧ ខែវិច្ឆិកា កម្ពុជាទទួលបានភ្ញៀវសរុបជាង ១៧ ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ១៦៩ ៥៣២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងជាង ៥ ម៉ឺននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ភ្ញៀវទេសចរទាំងនោះបានទៅកម្សាន្តនៅខេត្តព្រះសីហនុចំនួន ៣៧ ៦៤១ នាក់ នៅក្នុងរាជធានីភ្នំពេញ ៣៥ ២១០ នាក់ ខេត្តកំពតជាង ១ ម៉ឺន ៦ ពាន់នាក់ ខេត្តសៀមរាបជាង ១ ម៉ឺន ៥ ពាន់នាក់ និងខេត្តពោធិ៍សាត់ជាង១ម៉ឺននាក់។

លោករដ្ឋមន្ត្រីបន្តថា៖ ចរន្តភ្ញៀវទេសចរផ្ទៃក្នុងនៅតែមានភាពសកម្មនៅរៀងរាល់ចុងសប្តាហ៍ បើទោះបីពុំមានថ្ងៃឈប់សម្រាកជាបុណ្យជាតិ”។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ចំពោះមូលដ្ឋានអាជីវកម្មទេសចរណ៍ដែលបានផ្អាកសកម្មភាពកន្លងមក ក៏បានរៀបចំដើម្បីទទួលភ្ញៀវទេសចរ ក៏ដូចជាត្រៀមខ្លួនទទួលភ្ញៀវទេសចរនាពេលថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូក ខាងមុខនេះផងដែរ”។

លោក រដ្ឋមន្ត្រី កត់សម្គាល់ថា ទាំងម្ចាស់មូលដ្ឋានអាជីវកម្ម និងភ្ញៀវទេសចរមានការយល់ដឹងកាន់តែប្រសើរ និងបានចូលរួមអនុវត្តវិធានការនានាកាន់តែសកម្ម ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ស្របពេលដែលរដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍ បានបន្តជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមាឱ្យបានគ្រប់មូលដ្ឋានអាជីវកម្ម។

គួរបញ្ជាក់ថា រាជរដ្ឋាលកម្ពុជា រំពឹងថាលំហូរភ្ញៀវទេសចរផ្ទៃក្នុងនឹងងើបឡើងវិញប្រមាណ ១១ លាននាក់ នៅឆ្នាំ ២០២៣ បន្ទាប់ពីការបើកទទួលភ្ញៀវទេសចរបរទេសវ៉ាក់សាំងក្នុងក្របខ័ណ្ឌនៅទូទាំងប្រទេស ក្រោយគម្រោងសាកល្បងទៅលើខេត្តព្រះសីហនុ និងតំបន់តារាសាគរនៃខេត្តកោះកុងនៅចុងខែវិច្ឆិកាខាងមុខនេះ និងខេត្តសៀមរាបនៅខែមករា ឆ្នាំ ២០២២ ខាងមុខ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង១២ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣៦ នាទី មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៤៩ នាទី មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម