រថយន្តការមរីបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត​
Connect with us
Helistar Cambodia - Helicopter Charter Services

ចរាចរណ៍

រថយន្តការមរីបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត​

បានផុស

នៅ

​រថយន្ត​កា​រម​រី​បា​ឡែ​ន​មួយគ្រឿង​បើកក្នុង​ល្បឿន​លឿន​រេ​ចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ពេញទំហឹង​បណ្តាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះ​បាន​កើត​ឡើ​ង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់ ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុច​ស្តុ​ប​គីរីរម្យ តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើ​ត​ហេតុ​បានឱ្យដឹងថា មុនពេល​កើត​ហេតុ​គេ​បាន​ឃើ​ញ​រថយន្ត​ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AP 8985 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ ក្នុងទិសដៅ​ពី​លិចទៅ​កើ​ត ក្នុងល្បឿន​លឿន​ ខណៈ​មកដល់​ចំណុច​កើត​ហេតុ​ស្រាប់តែ​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ជ្រុល​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្តាលឱ្យ​របាំង​ថ្ម​វៀច​ចេញពី​កន្លង​ជូរ​មួយ​កង់​ ចំណែក​រថយន្ត​រង​ការ​ខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​តែ​សំណាង​មិនមាន​មនុស្ស​រងរបួស​។

ក្រោយ​កើ​ត​ហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​ចំណុច​កើត​ហេតុ​ និង​ទំនាកទំនង​ទៅ​ជំនាញ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​មក​ធ្វើ​ការវាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​៕​

អត្ថបទ៖ ​សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services