រថយន្តសាំយ៉ុងដាច់ហ្វ្រាំងបុករថយន្តសណ្ដោង រងរបួសធ្ងន់ស្រាលជាច្រើននាក់
Connect with us
Helistar Cambodia - Helicopter Charter Services

ចរាចរណ៍

រថយន្តសាំយ៉ុងដាច់ហ្វ្រាំងបុករថយន្តសណ្ដោង រងរបួសធ្ងន់ស្រាលជាច្រើននាក់

បានផុស

នៅ

មាន​ករណី​រថយន្ត​សាំ​យ៉ុងមួយគ្រឿង​ដាច់​ហ្វ្រាំ​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត បណ្តាល​ឲ្យ​មនុស្ស​៦​នាក់​រងរបួស​ធ្ងន់​ស្រាល នៅ​ចំណុច​រង្វង់​មូល​គល់ស្ពាន​គី​ហ្សូ​ណា ខេត្តកំពង់ចាម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពី​វេលា​ម៉ោង៩​និង​៣០នាទី ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១​ នៅ​ចំណុច​រង្វង់​មូល​គល់ស្ពាន​គី​ហ្សូ​ណា ស្ថិតក្នុង​ភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម។

រថយន្ត​បង្កម៉ាក​សាំ​យ៉ុង​ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2T. 9750 បើកបរ​ពី​ទិសដៅ ពី​កើ​តទៅ​លិច បើក​បញ្ច្រាស​រង្វង់​មូល ទៅបុក​ប៉ះជាមួយរថយន្ត​ម៉ាក ហ្វុយហ្សូ ពណ៌​បៃតង ពាក់​ស្លាក​លេខ ចង្កូត​ស្ដាំ KCH.0038 សណ្តោង​សឺ​មី​រ៉ឺម៉ក ពាក់​ស្លាក​លេខ កំពង់ចាម 4A.0397 (​ដឹកស្រូវ​ចំនួន​២៥​តោន​) ។

ក្នុង​ហេតុការណ៍​នេះ បណ្ដាលឲ្យមាន​មនុស្ស​៦​នាក់​រងរបួស​ធ្ងន់​ស្រាល ​បា​នប​ញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្ត​ភ្លាមៗ​។

បច្ចុប្បន្ន កម្លាំង​សមត្ថកិច្ច យក​វត្ថុតាង​ទាំងពីរ​មក​រក្សា​ទុកជា​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម និង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

អត្ថបទ៖ ហុង ម៉េង​ហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services