បើកតាមផ្លូវចាក់អង្រែ ត្រូវប្រុងប្រយ័ត្នធ្លាក់ជង្ហុក បើកបរដល់ផ្លូវចាក់អង្រែលើ ត្រូវប្រុងប្រយ័ត្នជង្ហុក
Connect with us
Helistar Cambodia - Helicopter Charter Services

សន្តិសុខសង្គម

បើកតាមផ្លូវចាក់អង្រែ ត្រូវប្រុងប្រយ័ត្នធ្លាក់ជង្ហុក

បានផុស

នៅ

អ្នកធ្វើដំណើរតាមផ្លូវចាក់អង្រែសូមប្រុងប្រយ័ត្ន ក្រែងបើកបរធ្លាក់ជង្ហុកនាំគ្រោះថ្នាក់។ នេះគឺជាការជូនដំណឹងឲ្យបងប្អូនអ្នកធ្វើដំណើ តាមបណ្តោយផ្លូវជាតិលេខ ២ មេត្តាប្រុងប្រយត្ន័ខ្លាចបើកបរធ្លាក់ជង្ហុកនាំឲ្យគ្រោះថ្នាក់ដល់អាយុជីវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជង្ហុគដែលនាំឲ្យជួបគ្រោះថ្នាក់នោះគឺស្ថិតមុខដេប៉ូខ្សាច់ និងមុខអតីតរោងចក្រកាត់ដេរតាកហ្វាត ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជង្ហុគនេះគឺផ្តើមឡើងដោយរថយន្តដឹកខ្សាច់ចេញពីដេប៉ូខាងលើតែម្តង។

ទាក់ទិនទៅ និងករណីខាងលើជង្ហុកដ៏ធំនេះ លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ បានទទួលស្គាល់ថាពិតជាមានជង្ហុគដ៏ធំនេះមែនហើយពេលនេះផ្នែកជំនាញកំពុងដាក់កម្លាំងជួសជុលឆាប់ៗនេះ។

ហើយកន្លងមកទីតាំងខាងលើធ្លាប់បានជួសជុល២លើកហើយតែនៅបន្តការខូចខាតដដែល។ ដូច្នេះសូមបងប្អូនអ្នកធ្វើដំណើឆ្លងកាត់តំបន់នេះមេត្តាប្រុងប្រយត្ន័ផង ពិសេសអ្នកបើកបរម៉ូតូ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services