Connect with us

ចរាចរណ៍

រថយន្តឡិចស៊ិសបើកលឿនជ្រុលបុកបង្គោលប៉ាណូ និងទ្រូងផ្លូវរងការខូចខាតជាច្រើនកង់

បានផុស

នៅ

របាំងពុះ​ចែក​ទ្រូងផ្លូវចំនួន​៥​កង់ រួមជាមួយ​បង្គោល​ប៉ាណូ ត្រូវបាន​រថយន្ត​ឡិច​ស៊ិ​ស​មួយគ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ជ្រុល​ចង្កូតបុក​រះ នៅ​ចំណុច​ទល់មុខ​​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង១​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ប្រភពព័ត៌មាននៅ​កន្លែងកើតហេតុអោយដឹងថា នៅមុន​កើតហេតុរថយន្ត​បង្កម៉ាក​ឡិច​ស៊ិ​ស RX330 ពណ៌​កណ្តុរ​ប្រមេះ ពាក់​ស្លាក​លេខ​ភ្នំពេញ 2BD-1586 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន ខ​ណៈដល់​ចំណុចកើតហេតុ រថយន្ត​ក៏បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​បង្គោល​ប៉ាណូ​នៅ​ចំណុចកណ្តាល​ទ្រូងផ្លូវ​ពេញទំហឹង រួច​ក៏​ជ្រុល​បុក​រះ​របាំង​ជ័រ​ពុះ​ចែក​ទ្រូងផ្លូវទាំង​កំរោល បណ្តាលអោយ​របាំង​ជ័រ​ចំនួន​៥​ផ្ទាំង ត្រូវ​រង​ការខូចខាត​ដាច់ចេញ​ពីគ្នា​តែម្តង ។ ចំណែក​ឯក​រថយន្ត​បង្ក​រង​ការខូចខាត​ផ្នែក​ខាងមុខយ៉ាងដំណំ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន សហការ​ជាមួយ​ជំនាញ ​ចុះ​អន្តរាគមន៍ធ្វើការ​វាស់វែងស្ទូច​យក​រថយន្ត​បង្ក​ខាងលើ ទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​នៅពេល​ក្រោយ ។

សូមបញ្ជាក់ថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ពុំមាន​បណ្តាលអោយ​មនុ​ស្សណា​ម្នាក់​រង​របួស ឬ​ស្លាប់​ឡើយ ពោលគឺ​ខូចខាត​តែរថយន្ត​បង្ក និង​ទ្រព្យសម្បត្តិ​សា​ធា​រណៈ​ប៉ុណ្ណោះ ដោយសារតែ​កត្តា​បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​៕

អត្ថបទ៖ លី​ហេង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម