Connect with us

ចរាចរណ៍

បើករថយន្តមិនប្រយ័ត្នចំណុចផ្លូវកោង ជ្រុលបុកឡើងខឿន​សួនច្បារខ្ទេចមួយកំណាត់មុខ​

បានផុស

នៅ

យុវជន​ប្រុស​ស្រី​៣​នាក់ រួមដំណើរក្នុងរថយន្ត​មួយគ្រឿងបើករបរក្នុង​ល្បឿន​លឿន មិនប្រយ័ត្នចំណុច​ផ្លូវ​កោង​បួង​ចង្កូតមិនទាន់ ​ជ្រុលបុកសួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវរង​ការខូចខាត​មួយ​កង់ និង​បន្ត​ទៅបុក​ឡើង​ខឿន​ចិញ្ចើមផ្លូវ កល់​រថយន្ត​ទៅមុខ​លែងរួច តែ​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​រងរបួស​ឡើយ​។​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង០៩​និង​៣០​នាទី​យប់ ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុច​ជិត​រដ្ឋាករទឹក ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​R៥ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​ នៅ​មុនពេល​កើតហេតុ មាន​មនុស្ស​ប្រុស ស្រី​៣​នាក់ បើករថយន្ត​មួយ​គ្រឿង​ម៉ាក តូ​យូ​តា ព្រូស ស៊េរី​ឆ្នាំ​2010 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BK-2925 បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​R5 ទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ ដែលជចំណុច​ផ្លូវ​កោង ​បួង​ចង្កូតមិនទាន់ក៏​ជ្រុល​​ទៅបុក​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ រង​ការខូចខាត​មួយ​កង់ ហើយរថយន្ដមិន​ទាន់​អស់​ល្បឿន ក៏​បន្ត​ទៅបុក​ឡើង​ខឿន​ចិញ្ចើមផ្លូវ កល់​រថយន្ត​ទៅមុខ​លែងរួច ខូចខាត​រថយន្ត​បាក់ កាឡេ​កង់​មុខ​ខាងស្តាំ និងខូចខាត​​ផ្នែក​ខាងមុខ​ស្ទើរទាំងស្រុង​។​

ក្រោយកើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន បាន​ចុះ​មកដល់​កន្លែងកើតហេតុ និងឲ្យ​ភាគី​តំណាងក្រុមហ៊ុន​បឹងកក់ ដោះស្រាយ​ជាមួយ​ម្ចាស់​រថយន្ត សង​សំណង​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣៥ នាទី មុន

Britney Spears​ ត្រូវសណ្ឋាគារដ៏ល្បីមួយហាមឃាត់នាង បន្ទាប់ពីហែលទឹកអាក្រាតកាយក្នុងអាង

ព័ត៌មានជាតិ៣៥ នាទី មុន

កម្ពុជា-ឥណ្ឌូណេស៊ី បើកទំព័រកិច្ចសហប្រតិបត្តិការ ផ្ដោតលើពាណិជ្ជកម្មកាបូននិងថាមពលបៃតង

ព័ត៌មានជាតិ៣៦ នាទី មុន

តើសម្ដេច នរោត្តម ច័ក្រពង្ស់ ដែលទើបដំឡើងព្រះឋានៈជាសម្ដេចក្រុមព្រះ មានព្រះជីវប្រវត្តិយ៉ាងណា?

ព័ត៌មានជាតិ៤១ នាទី មុន

មក​ដឹង​យុទ្ធសាស្រ្ត​ការងារ​អាទិភាព​ក្រសួង​ចំនួន ៣ នៅ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ

សន្តិសុខសង្គម៤១ នាទី មុន

ខណ្ឌច្បារអំពៅ ដាក់កម្លាំងត្រួតពិនិត្យអ្នកបើកបរមានជាតិស្រវឹង ជាលទ្ធផលពុំមានបទល្មើស

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម