រថយន្ដLexus បុកម៉ូតូscoopy ស្លាប់ពីរនាក់នៅកន្លែងកើតហេតុ
Connect with us
Helistar Cambodia - Helicopter Charter Services

ចរាចរណ៍

រថយន្ដLexus បុកម៉ូតូscoopy ស្លាប់ពីរនាក់នៅកន្លែងកើតហេតុ

បានផុស

នៅ

ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កដោយរថយន្ដម៉ាកLexus មួយគ្រឿងបុកម៉ូតូម៉ាក scoopy បណ្ដាលឲ្យ​ជនរងគ្រោះប្រុសស្រីពីរនាក់ស្លាប់ភ្លាមៗ នៅកនន្លែងកើតហេតុ ចំណែកម្ចាស់រថយន្ដគេចខ្លួនបាត់ បន្សល់​រថយន្ដទុកនៅកន្លែងកើតហេតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើត​ឡើងនៅវេលា​ម៉ោង​១០និង​១៥ ថ្ងៃទី​៣ ខែធ្នូ ឆ្នា​២០២១ នៅ​ចំណុច​ភូមិ​ត្រាច ឃុំ​ប​ល្ល័ង្គ ស្រុក​ប្រាសាទបាគង លើផ្លូវ​កៅស៊ូ​ទៅ​ត្រា​វកុ​ដ្ឋ ក្នុងទិសដៅ​ច្រាស់ទិស​គ្នា​។​

តាមរបាយការណ៍សមត្ថកិច្ច​បានដឹងថា ករណី​គ្រោះថ្នាក់ចរាចរណ៍​នេះ បង្ក​ឡើង​ដោយ​រថយន្តម៉ាក​​​Lexus 470 ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ​2C-3305(​អ្នកបើកបរ​រត់​បាត់​) បើក​ពី​លិចទៅ​កើតបុកម៉ូតូ​ម៉ាក​scoopy I​ ពណ៌​ក្រហម​ ពាក់​ផ្លាកលេខ ​សៀមរាប​1Z 4477​ បើកបរ​ដោយ​ឈ្មោះ​ គន់ ឃីម ភេទ​ប្រុស មិន​ស្គាល់​ស្រុកកំណើត​(​ស្លាប់​នៅនឹងកន្លែង​)​ និង​អ្នករួមដំណើរជាមួយ​ឈ្មោះ ​ជួន ស្រី​ណេ​ត ភេទ​ស្រី អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប (​ស្លាប់​នៅនឹងកន្លែង​)​។​

សមត្ថកិច្ចបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺផ្ដើមដោយរថយន្ត​បើក​បរមាន​ល្បឿន​លឿន ហើយ​បើកបរ​មិន​ប្រកាន់​ស្តាំ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services