ចរាចរណ៍
ភ្នំត្បែង ក្លាយជាគោលដៅតំបន់ទេសចរណ៍ធម្មជាតិកាន់តែទាក់ទាញ
តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ក្លាយគោលដៅតំបន់ទេសចរណ៍ថ្មីគួរឱ្យចាប់អារម្មណ៍នៃអ្នកប្រជាពលរដ្ឋកម្ពុជា ពិសេសអ្នកទេសចរនិយមការដើរព្រៃ ឡើងភ្នំ តំបន់ធម្មជាតិ។
លោក ចំរ៉ុង អ្នកបម្រើសេវាកម្មទេសចរណ៍ បានឱ្យដឹងថា ក្រោយពីរដ្ឋាភិបាលបើកប្រទេស និងសកម្មភាពអាជីវកម្មនានាឡើងវិញ ដោយបន្តអនុវត្តវិធានបង្ការជំងឺកូវីដ-១៩ បានធ្វើឱ្យសេវាកម្មវិស័យទេសចរណ៍ក្នុងស្រុកងើបឡើងវិញ ពិសេសសេវាកម្មទេសចរណ៍ព្រៃភ្នំ។
លោក ចំរ៉ុង បានឱ្យដឹងទៀតថា សេវាកម្មទេសចរណ៍ជាលក្ខណៈគ្រួសារ ឬជាកញ្ចប់បានចាប់ផ្តើមបើកបម្រើការភ្ញៀវក្នុងស្រុក ដោយដឹកភ្ញៀវទេសចរទៅកម្សាន្តគ្រប់ទីកន្លែង ហើយពួកគេនិយមទៅតំបន់ទេសចរណ៍ព្រៃភ្នំ ពិសេសភ្នំត្បែង។
លោក ចំរ៉ុង បន្តទៀតថា ក្នុងការបម្រើសេវាកម្មនេះមាន ០៣ថ្ងៃ ០២យប់ ទាំងទៅទាំងមក ទាំងការហូបចុក និងការស្នាក់នៅផងដែរ ដោយយកថ្លៃក្នុង ១ នាក់ ៩៥ ដុល្លារ តែងមានអ្នកទេសចរកក់ជាប់ជាហូរហែ។ សេវាកម្មមានការបម្រើដោយដឹកភ្ញៀវទេសចរមកដល់ត្រឹមជើងភ្នំត្បែង ហើយត្រូវជិះគោយន្តបន្តទៀត។ ភ្ញៀវទេសចរអាចដើរកម្សាន្តក្នុងតំបន់ភ្នំត្បែង មានកន្លែងទឹកធ្លាក់ ៣ ជាន់ វត្តថ្មបីដុំ វត្តដំបូកខ្មៅ បឹងទំនប់ ៩៥ ទឹកធ្លាក់បេងកោង និងភ្នំត្បែងរីស៊ក ដែលជាតំបន់ទេសចរណ៍ព្រៃភ្នំ និងជាកន្លែងទឹកដីពិសិដ្ឋផងដែរ។
អ្នកបម្រើសេវាកម្មទេសចរណ៍រូបនេះបានបញ្ជាក់ថា សេវាកម្មនេះទើបបើកក្រោយការស្ងប់ស្ងាត់នៃជំងឺកូវិដ-១៩ ហើយក៏មានការនិយមចូលចិត្តច្រើនពីប្រជាពលរដ្ឋក្នុងស្រុក ដែលតែងតែដើរកម្សាន្តតំបន់ធម្មជាតិ និងការឡើងដងភ្នំគយគន់ទេសភាពព្រៃព្រឹក្សាជាដើម នៅថ្ងៃឈប់សម្រាកបុណ្យជាតិផ្សេងៗ និងថ្ងៃចុងសប្ដាហ៍។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈសំណើររបស់ក្រសួងបរិស្ថាន បានដាក់បញ្ចូលតំបន់ភ្នំត្បែងចូលជាសម្បត្តិបេតិកភណ្ឌធម្មជាតិកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦។ តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង មានផ្ទៃដីធម្មជាតិប្រមាណជាង ២ ម៉ឺន ៥ ពាន់ហិកតា គ្របដណ្ដប់ចំនួន៥ស្រុក គឺស្រុក គូលេន សង្គមថ្មី ត្បែងមានជ័យ ក្រុងព្រះវិហារ និងរវៀង នៃខេត្តព្រះវិហារ៕
អត្ថបទ៖ កញ្ញា វ៉ាត
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ