Connect with us

ចរាចរណ៍

បុរស៣នាក់ បើកម៉ូតូបុកគោ​ដើរ​ឆ្លងផ្លូវ បណ្ដាលឲ្យ​ស្លាប់​ម្នាក់​ របួសធ្ងន់​២​នាក់

បានផុស

នៅ

រតនគិរី ៖ យុវជន​៣​នាក់​បាន​រងរបួស​ធ្ងន់ ខ​ណៈ​ជិះ​ម៉ូតូ​១​គ្រឿង​បោះពួយ​យ៉ាង​លឿន ស្រាប់តែ​គោ​១​ក្បាល​បាន​ដើរ​ឆ្លងកាត់​ផ្លូវ ក៏​ម៉ូតូ​មកដល់​បុក​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​យុវជន​៣​នាក់ ផ្លោង​នៅ​ចិញ្ចើម​ផ្លូវជាតិ ហើយ​គោ​ក៏បាន​ប្រកាច់​ងាប់​នៅ​និង​កន្លែងកើតហេតុ​។​

​ហេតុការណ៍​នេះ​បាន​កើត​ឡើង នៅ​វេលា​ម៉ោង​១៥​និង​៣០​នាទី ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២១ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ត្រង់ចំណុច​អូ​សាប ស្ថិតនៅ​ក្នុងភូមិ​៤ ឃុំ​ត្រពាំង​ច្រេស​ស្រុក​កូន​មុំ​។

លោក​វរសេនីយ៍ត្រី រស់ វណ្ណា មេបញ្ជាការ​អាវុធហត្ថ​ស្រុក​កូន​មុំ កម្ពុ​ជាថ្មី ដឹងថា អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ឃួន ពី​ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ មិនមាន​ពាក់មួក​សុវត្ថិភាព បន្ទាប់ពី​ដឹកបញ្ជូន​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ស្លាប់​តាមផ្លូវ​។

អ្នករួមដំណើរ​២​នាក់ ១-​ឈ្មោះ ប្រាក់ ថាវ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​ម៉ូតូ​

​រងរបួស​ធ្ង​ន មិនមាន​ពាក់មួក​សុវត្ថិភាព​។ ២-​ឈ្មោះ ប្រាក់ ថេរ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​

​ជនជាតិខ្មែរ រងរបួស​ធ្ងន់ ទាំង​៣​នាក់ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ជាមួយគ្នា មិនមាន​ពាក់មួក​សុវត្ថិភាព​។​

​លោក​ថា ខ​ណៈ​ទទួល​បាន​ព័ត៌មាន​ភ្លាម បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ឃើញ​យុវជន​ទាំង​៣​នាក់​នោះ ដេក​រដូករណែល​របួសធ្ងន់ ក៏​យក​រថយន្ត​ផ្ទាល់ខ្លួន​របស់លោក ដឹកបញ្ជូន​យុវជន​ទាំង​៣​នាក់​នេះ ទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ដើម្បី​ជួយសង្គ្រោះ ប៉ុន្តែ​អ្នកបើកបរ​ម៉ូតូ​បាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ ចំណែក​២​នាក់​ទៀត របួសធ្ងន់​សម្រាក​នៅ​មន្ទីរពេទ្យ​ខេត្ត​។ រីឯ​សព​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ ប្រគល់​ទៅ​ឲ្យ​សាច់ញាតិ​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។​

​បច្ចុប្បន្ន​ម្ចាស់​គោ​ត្រូវ​បាន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ ដើម្បី​ឲ្យ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​៕

ដោយ ៖ វុ​ទ្ធ​ឦសាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២ ម៉ោង មុន

ឯកឧត្តម ឌី វិជ្ជា ជួយសម្រួលការព្យាបាល និងឧបត្ថម្ភ១ពាន់ដុល្លារដល់កីឡាករ ម៉ើល ចាន់រ៉ា របួស

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ទេសរដ្ឋមន្ត្រី លី ធុជ ៖ កម្ពុជា នឹង​ផ្តល់​ការ​គាំទ្រ​បច្ចេកទេស ចំណេះដឹង និង​ជំនាញ​ដល់​ប្រទេស​ម៉ុង​ហ្គោ​លី លើ​ការងារ​បោសសម្អាត​មីន និង​គាំទ្រ​ដល់​ម៉ុង​ហ្គោ​លី​អនុវត្ត​បទដ្ឋាន​របស់​អនុសញ្ញា​អូ​តា​វ៉ា

ព័ត៌មានជាតិ៣ ម៉ោង មុន

សិស្ស​ប៊ែ​ល​ធី​ថ្នាក់​ទី​១២ ជំនា​ន់ទី​១៨ ចំនួន ២,១១២​នាក់ ទទួល​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ប៊ែ​ល​ធី

សន្តិសុខសង្គម៣ ម៉ោង មុន

ស្ត្រីម្នាក់​ទើប​ឆ្លង​ទន្លេ​បាន​កូនភ្លោះ​ ខ្ចីលុយ​គេ១ម៉ឺនទិញថ្នាំឱ្យកូនលេប ស្រាប់តែ​ត្រូវ​រថយន្ត​ដឹកដីបុកកិនស្លាប់

កីឡា៣ ម៉ោង មុន

គ្មានក្រុមណាអាចយកឈ្នះវិសាខាបានទេក្នុងតេជោលីគជុំទី១

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍២ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ចរាចរណ៍៧ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

មន្រ្តី​ក្រសួង​បកស្រាយវីដេអូរថភ្លើង​បើក​​​លើ​​ផ្លូវជាតិ ពលរដ្ឋ​សង្ស័យបើក​ខុស​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម